Nokia 3310 ចេញស៊េរីថ្មី អាចប្រើប្រាស់សេវា 4G
- 2018-02-01 06:09:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 3310 ចេញស៊េរីថ្មី អាចប្រើប្រាស់សេវា 4G
ចន្លោះមិនឃើញ
Nokia ទើបតែប្រកាសចេញ ម៉ូដែល 3310 ដែលអាចស្គាល់សេវា 4G LTE ។ ម៉ូដែលនេះ ចាប់ផ្ដើមលក់នៅប្រទេសចិន គិតចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅ។
ចំពោះម៉ូដែល Nokia 3310 ដែលប្រើប្រាស់សេវា 3G មានតម្លៃប្រហែល ៦០ដុល្លារ នៅលើវេបសាយរបស់ Nokia ក្រោយចេញលក់កាលពីឆ្នាំ២០១៧។ ចំណែក តម្លៃរបស់ម៉ូដែល ដែលប្រើប្រាស់សេវា 4G នៅមិនទាន់បានដឹងនោះទេ។ លក្ខណៈសម្បត្តិរបស់វា នឹងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្នុងខែកុម្ភៈនេះ។
Nokia 3310 (4G) អាចមានជម្រើស ២ពណ៌ គឺ ខៀវ ឬ ខ្មៅ ហើយមានការរចនាប្លែកបន្តិចបន្តួច។ ចំពោះថាមពលថ្មវិញ អាចហៅចេញរយៈពេល ៥ម៉ោង។ ទូរសព្ទនេះ ជាផលិតផលរបស់ក្រុមហ៊ុន HMD Global ។
សូមបញ្ជាក់ថា សេវា 4G មានល្បឿនលឿនជាង 3G ចន្លោះពី ៥-៧ ដង អាចទាញយកក្នុងកម្រិត 150 mbps ៕