កម្ពុជា ប្ដេជ្ញា​យក​មេដាយ​មាស​ស៊ីហ្គេម​២០២៣ ឲ្យ​បាន ៩៦​គ្រឿង ក្នុង​នាម​ជា​ម្ចាស់ផ្ទះ

  • 2018-02-03 08:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) អាណត្តិ​ថ្មី ២០១៨-២០២២ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ធ្វើ​យ៉ាងណា ដណ្ដើម​មេដាយ​មាស​ឲ្យបាន ៩៦​គ្រឿង នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ខ្លួន​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ទទួល​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦ និង​បន្ត​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ នា​ពហុ​កីឡដ្ឋាន​មរតក​តេជោ។

លោក ថោង ខុន
ក្នុង​ចំណោម ៩៦​មេដាយ​មាស​នោះ គឺ​កម្ពុជា បាន​កំណត់​យក ៩​ប្រភេទ​កីឡា​ជា​អាទិភាព ដើម្បី​ដណ្ដើម​មេដាយ​មាស ដោយ​ចែក​ជា ៤ ផ្សេង​គ្នា​គឺ៖

ទី១-គឺ​ប្រភេទ​កីឡា​អត្តពលកម្ម ដែល ជា​ប្រភេទ​កីឡា​អាទិភាព​អាច​ដណ្តើម​បាន​សរុប ៤៦ គ្រឿង (៤៦ វិញ្ញាសា)។

ទី២-​កីឡា​ហែលទឹក ស្រដៀង នឹង​កីឡា​អត្តពលកម្ម​ដែរ ដោយ​កីឡា​នេះ កម្ពុជា​អាច​ដណ្ដើម​បាន​សរុប ៣៨ គ្រឿង​។

ទី៣-កីឡា​គុន មាន​គុន​ខ្មែរ គុន​ល្បុក្កតោ និង​កីឡា​អុកចត្រង្គ ដែល​កម្ពុជា​ចាំ​បាច់​ត្រូវ​ដាក់​ក្នុង​វិញ្ញាសា កីឡា ស៊ីហ្គេម ដើម្បី​បង្ហាញ​ពី​ប្រភេទ​កីឡា អត្តសញ្ញាណ​របស់​ជាតិ។

ទី៤-កីឡា​ជា​ក្រុម​រួម​មាន​ កីឡា​បាល់ទាត់ បាល់ទះ និង​បាល់​បោះ ដែល​ជា​ប្រភេទ​កីឡា​មាន​ប្រជាប្រិយ ភាព​ខ្ពស់៕ 

ទន្ទឹម​នេះ លោក វ៉ាត់​ ចំរើន  អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក បាន​បន្ត​ថា ប្រភេទ​កីឡា​ដែល​មាន​​មេដាយ​មាស​ច្រើន​គឺ កីឡា​ហែលទឹក និង​កីឡា​អត្តពលកម្ម ដែល​មាន​ចំនួន​មេដាយ​ជិត ១០០ គ្រឿង​ឯណោះ។ ដូច្នេះ NOCC គ្រោង​យក​ឲ្យ​បាន​យ៉ាង​តិច​ពី ៤ ទៅ ៥ គ្រឿង​។

លោក វ៉ាត់​ ចំរើន

ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មើលឃើញ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​រៀបចំ និង​បណ្ដុះ​បណ្ដាល​ថ្នាល​កីឡាករ កីឡាការិនី​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​សម្រួច​គោលដៅ ទៅ​ទទួល​ជោគជ័យ​កីឡា​ស៊ីហ្គេម នា​ឆ្នាំ​២០២៣៕

ប្រភព៖ AKP ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;