ស្ថានីយរថភ្លើងប៉ោយប៉ែត នឹងត្រូវបញ្ចប់ការជួសជុលទាំងស្រុង នៅមុនចូលឆ្នាំខ្មែរ
- 2018-02-04 03:47:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយរថភ្លើងប៉ោយប៉ែត នឹងត្រូវបញ្ចប់ការជួសជុលទាំងស្រុង នៅមុនចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះរូបថត មុន និងក្រោយ នៃការជួសជុលស្ថានីយរថភ្លើងប៉ោយប៉ែត កាលពីថ្ងៃទី៣ ខែកុម្ភៈម្សិលមិញ ហើយបានអះអាងថា នឹងបញ្ចប់ការជួសជុលទាំងស្រុងនៅមុនចូលឆ្នាំខ្មែរ នាខែមេសាខាងមុខនេះ។
បើតាមនាយកដ្ឋានផ្លូវដែកបានឲ្យដឹងកាលពីខែសីហា ឆ្នាំ២០១៧ថា ស្ថានីយរថភ្លើងប៉ោយប៉ែត ជាស្ថានីយរថភ្លើងអន្តរជាតិ ដែលត្រូវបម្រើការឲ្យប្រតិបត្តិការខ្សែរថភ្លើង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ។ ស្ថានីយរថភ្លើងនេះ មានក្រឡាផ្ទៃដីទំហំ ៧១ ៨០៧ម៉ែត្រការ៉េ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យលោក គឹម សុវណ្ណ បានអះអាងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ថា ក្រសួងសាធារណការ គ្រោងបញ្ចប់ការសាងសង់ផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែតដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ យ៉ាងយូរត្រឹមខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ចំណែកឯការបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់កម្ពុជា-ថៃ នៅមិនទាន់បានកំណត់ជាក់លាក់នៅឡើយ។ ប៉ុន្តែក្នុងជំនួបរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៨ បានបញ្ជាក់ថា ផ្លូវរថភ្លើងពីបាងកកមកភ្នំពេញ នឹងបើកដំណើរការនៅឆ្នាំ២០២០៕