Nissan ត្រៀម​លុយ ៩ពាន់​លាន​ដុល្លារ វាយលុក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ចិន

  • 2018-02-05 06:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Nissan Motor Co. គ្រោង​នឹង​បោះទុន​ចំនួន ៩​ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​រយៈពេល​៥​ឆ្នាំ ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន។

ស្ថិត​នៅ​ក្នុង​គម្រោង​នេះ Nissan មាន​បំណង​លក់​រថយន្ត​ឲ្យ​បាន ១​លាន​គ្រឿង គិត​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jun Seki ប្រធាន​ប្រតិបត្តិការ Nissan ប្រចាំ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៨។

ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​រថយន្ត​ជប៉ុន Nissan នឹង​ផលិត​ម៉ូដែល​រថយន្ត​អគ្គិសនី​ឲ្យ​បាន​ចំនួន ២០ សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ចិន។ Nissan បញ្ជាក់​ថា ត្រឹម​ឆ្នាំ​២០២២ ចំនួន​លក់​រថយន្ត​អគ្គិសនី​នឹង​កើន​ដល់ ៣០% នៃ​ចំនួន​លក់​​រថយន្ត​សរុប​របស់​ខ្លួន។

គួរ​រំលឹក​ថា Nissan មិន​មែន​ជា​ក្រុមហ៊ុន​រថយន្ត​ថ្មីថ្មោង​ឡើយ ដែល​មាន​គោល​បំណង​វិនិយោគ​លើ​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ក្នុង​មហា​យក្ស​ចិន។ កន្លង​មក ក្រុមហ៊ុន​គូ​ប្រជែង​ជា​ច្រើន​ក៏​ធ្លាប់​បង្ហាញ​ពី​គម្រោង​វិនិយោគ​​នេះ​ផង​ដែរ​ដូចជា Volkswagen AG, General Motors Co., និង Honda Motor Co ជា​ដើម៕

អាន​បន្ថែម៖

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;