Conte មិនភ័យរឿង Chelsea បណ្ដេញចេញ ក្រោយចាញ់ Watford ទក់សាច់យប់មិញ
- 2018-02-06 02:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte មិនភ័យរឿង Chelsea បណ្ដេញចេញ ក្រោយចាញ់ Watford ទក់សាច់យប់មិញ
ចន្លោះមិនឃើញ
Chelsea បានទទួលបរាជ័យសាជាថ្មី ដោយ Watford ក្នុងលទ្ធផល ៤-១ នៅការប្រកួតសប្ដាហ៍ទី២៦ ក្របខ័ណ្ឌ English Premier League កាលពីយប់មិញ។ ក្រោយចប់ការប្រកួត លោក Antonio Conte អ្នកចាត់ការក្រុមតោខៀវ តាមនិយាយថា លោកមិនខ្លាចការបណ្ដេញចេញពីតួនាទីឡើយ។
កីឡាករ Troy Deeney, Daryl Janmaat, Gerard Deulofeu និង Roberto Pereyra បានរកម្នាក់១គ្រាប់ ដើម្បីធ្វើឲ្យ Chelsea ស្គាល់ភាពបរាជ័យ ចំនួន ២ប្រកួតជាប់ៗគ្នា។ Tiemoue Bakayoko ត្រូវបានបណ្ដេញចេញ ត្រឹមនាទី៣០ បន្ទាប់ពីទទួលបានកាតលឿង ២លើក។
ឆ្លងកាត់ ២៦ប្រកួតកន្លងទៅ Chelsea ឈរនៅលេខ៤ មាន ៥០ពិន្ទុ ដាច់ពីក្រុម Manchester City ដែលកំពុងឈរលើកំពូលតារាង ១៩ពិន្ទុ។ ក្នុងនោះ ឈ្នះ១៥ ស្មើ ៥ និង ចាញ់ ៦លើក។
សូមបញ្ជាក់ថា កាលពីសប្ដាហ៍ទី២៥ Chelsea ដែលជាជើងឯករដូវកាល ២០១៦-១៧ ក៏ទើបតែចាញ់ក្រុម Bournemouth ដោយលទ្ធផល ០-៣ ផងដែរ។ បញ្ហានេះ បានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើ កំពុងរងសម្ពាធយ៉ាងខ្លាំង ដែលអាចប្រឈមនឹងការបណ្ដេញចេញពីតំណែង៕