Nissan គ្រោងចាប់ដៃជាមួយថៃ បង្កើតទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ាន
- 2018-02-06 08:34:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan គ្រោងចាប់ដៃជាមួយថៃ បង្កើតទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ាន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan Motor Co. កំពុងពិភាក្សាជាមួយរដ្ឋាភិបាលថៃអំពី ការផលិតរថយន្តអគ្គិសនី ដើម្បីនាំចេញក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមលោកYutaka Sanada ប្រធានគ្រប់គ្រងNissanក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់នៅថ្ងៃអង្គារនេះ។
លើសពីនេះ ក្រុមហ៊ុនNissanបានបញ្ជាក់ថា ការផលិតអាគុយនៅក្នុងតំបន់ វាត្រូវការឲ្យមានជំនួយពីរដ្ឋាភិបាលថៃ ជុំវិញការអភិវឌ្ឍផ្នែកសង្វាក់ផលិតកម្ម និងការអនុគ្រោះពន្ធសម្រាប់អ្នកប្រើប្រាស់ដែលទិញរថយន្តអគ្គិសនីនេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ ចង់ឲ្យក្រុមហ៊ុនផលិតរថយន្ត ប្រើប្រាស់នូវប្រភពនៃការផលិតអាគុយក្នុងស្រុក ជាជាងការនាំចូលពីប្រទេសជប៉ុន ឬប្រទេសផ្សេងទៀត។