យប់​នេះ កែវ សុខផេង អាច​រក​គ្រាប់​បំប៉ោង​សំណាញ់​ក្រុម​ខ្លាំង JDT បាន​អត់?

  • 2018-02-06 09:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ PKNP FC របស់​កីឡាករ​ខ្សែប្រយុទ្ធ​ កែវ សុខផេង នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ខ្លាំង Johor Darul Ta'zim (JDT) នៅ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​ពីរ លីគ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) នា​កីឡដ្ឋាន Larkin ទីក្រុង Johor វេលា​ម៉ោង ៨​យប់ (ម៉ោង​នៅ​កម្ពុជា)។

កែវ សុខផេង ទើប​តែ​បង្កើត​កំណត់ត្រា​មួយ ដោយ​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ ដែល​បាន​រក​គ្រាប់​បាល់​ទី​មួយ នៅ​ក្នុង​ការ​ប្រកួត​ផ្លូវការ​ នៅ​លីគ​កំពូល​ម៉ាឡេស៊ី កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ។ ដោយ​ការ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​សប្ដាហ៍​ដំបូង កីឡាករ​ដដែល ត្រូវ​រំពឹង​ថា នឹង​ធ្វើ​បាន​ល្អ​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​បន្ទាប់​។

នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់ និង​ពិបាក​សម្រាប់​ក្រុម PKNP FC ព្រោះ JDT ជា​ក្រុម​ខ្លាំង ដែល​ជា​ជើងឯក​លីគ​កំពូល​ម៉ាឡេស៊ី កាលពី​រដូវ​កាល ២០១៧។ ទន្ទឹម​នេះ ក្រុម​ដដែល​ក៏​ទើបតែ​យក​ឈ្នះក្រុម Kedah ដោយ​លទ្ធផល ២-១ កាលពី​សប្ដាហ៍​ទី​មួយ។ ចំណែក PKNP ត្រូវ​ការ​ឈ្នះ​ដើម្បី​ទទួល​បាន ៣ពិន្ទុ​បន្ថែម និង​ឡើង​ទៅ​ឈរ​កំពូល​តារាង បន្ទាប់ពី​យក​ឈ្នះ​ក្រុម Negeri Sembilan​ ។

សូម​បញ្ជាក់​ថា ​យប់​នេះ ក៏​មាន​ការ​ប្រកួត​មួយ​គូ​ទៀត​នៅ​ម៉ោង​ដំណាល​គ្នា គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ Kelantan និង Terengganu របស់​កីឡាករ ធារី ចន្ថាប៊ីន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;