SpaceX បាញ់គ្រាប់រ៉ុកកែតមានផ្ទុករថយន្ត Tesla ដោយជោគជ័យ
- 2018-02-07 04:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SpaceX បាញ់គ្រាប់រ៉ុកកែតមានផ្ទុករថយន្ត Tesla ដោយជោគជ័យ
ចន្លោះមិនឃើញ
គ្រាប់រ៉ុកកែតដ៏ទំនើបដាច់គេលើពិភពលោក Falcon Heavy របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់ចេញពីស្ថានីយ NASA ដោយជោគជ័យ ទៅកាន់គន្លងផែនដី កាលពីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងគ្រាប់រ៉ុកកែត Falcon Heavy មានផ្ទុកនូវរថយន្តម៉ាក Tesla Roadster ពណ៌ក្រហមមួយគ្រឿង ដែលនេះជាការសាកល្បងដំបូងគេក្នុងការដឹកជញ្ជូនទំនិញទៅកាន់ភពដទៃ។ Falcon Heavy ប្រើកម្លាំងម៉ាស៊ីនចំនួន ២៧ ច្រើនជាងគ្រាប់រ៉ុកកែតណាណាទាំងអស់ ហើយមានសមត្ថភាពអាចផ្ទុកទំនិញទម្ងន់ជាង ៦ម៉ឺនគីឡូក្រាម៕