Pahang របស់ CV11 មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ ខណៈ​ក្រុម​របស់ ប្រាក់ មុន្នីឧត្តម បាន​៣ពិន្ទុ

  • 2018-02-08 01:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Pahang FA របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ទទួល​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី២ លីគ​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម PKNS FC ដោយ​លទ្ធផល​ ១-០។ ចំណែក​ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម ទទួល​បាន ៣​ពិន្ទុ បន្ទាប់ពី​ទទួល​បរាជ័យ​ក្នុង​សប្ដាហ៍​បើក​ឆាក​។

ក្រុម Pahang FA ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ធ្វើការ​ធ្វេសប្រហែស​នៅ​នាទី​៩០ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ PKNS រក​គ្រាប់​បាល់​បាន​នៅ​ចុងម៉ោង។ លទ្ធផល​នេះ មាន​ន័យ​ថា ២​ប្រកួត​កន្លងទៅ Pahang ទើបតែ​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះ ដោយ​កាលពី​សប្ដាហ៍​ទី​មួយ ប្រកួត​ស្មើ​ជាមួយ​ក្រុម Perak ០-០។

ដោយឡែក សម្រាប់​ក្រុម Negeri Sembilan វិញ ក្រោយ​បាត់បង់​ឱកាស​ដណ្ដើម​យក ៣ពិន្ទុ ពី​ក្រុម PKNP FC បាន​ទទួល​បាន​ជ័យជម្នះ​ជា​លើកដំបូង​លើ​ក្រុម Kuala Lumpur ដោយ​លទ្ធផល ២-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​របស់​ខ្សែបម្រើ​សញ្ជាតិ​អាហ្សង់ទីន Nicolas Leandro Velez ទាំង​ពីរ​គ្រាប់។

សូម​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម សុទ្ធតែ​បាន​ចូល​លេង​ក្នុង​សប្ដាហ៍​ទី​ពីរ​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;