​ក្រុមហ៊ុន​អាមេរិក លាតត្រដាង​វីដេអូ ដែល​រថយន្ត​ត្រូវ​បញ្ជូន​ទៅ​ដល់​ទី​អវកាស

  • 2018-02-08 04:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ដ៏​ទំនើប​របស់​លោក Elon Musk មេ​របស់​ទី​ភ្នាក់ងារ​អវកាស SpaceX ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​គន្លង​ផែនដី​ហើយ កាលពី​ម្សិលមិញ បន្ទាប់​ពី​បំពាក់​នៅ​ក្នុង​គ្រាប់​រុកកែត Falcon Heavy ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​រដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក។ ក្នុង​បេសកកម្ម​នេះ ក្រុមហ៊ុន​ដដែល ក៏បាន​បញ្ចេញ​នូវ​វីដេអូ ដែល​បង្ហាញ​ភាព​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ ពេល​រថយន្ត​ឡើង​ទៅ​ដល់​គន្លង​ផែនដី​ផង​ដែរ​។

រថយន្ត​ម៉ាក Tesla roadster ពណ៌​ក្រហម​នេះ មាន​ផ្ទុក​មនុស្ស​ម៉ារ៉ាកាំង ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Starman”។ ក្រោយ​ពេល​ឡើង​ទៅ​ដល់​គន្លង​ផែនដី រថយន្ត​ដដែល បាន​ហោះ​ជុំវិញ​ផែនដី​ក្នុង​ល្បឿន ៣៩៤០០ ​គ.ម/ម។

គោលដៅ​បន្ទាប់ គឺ រថយន្ត​នេះ​នឹង​ត្រូវ​ហោះ​ឆ្ពោះ​ទៅ​កាន់​ភព​អង្គារ នៅ​លើ​ចម្ងាយ​ផ្លូវ​ប្រហែល ៤០០​លាន​គ.ម ៤០០លាន តាម​រយៈ​យាន​អវកាស​មួយ​គ្រឿង។ ក៏ប៉ុន្តែ រថយន្ត​របស់​លោក Musk នេះ​ប្រហែល​ជា​មិន​អាច​រក្សា​រូបរាង​ដើម​បាន​រហូត​ទៅ​ដល់​គោលដៅ​នោះ​ទេ ព្រោះ​ផ្នែក​ខ្លះ​របស់​វា​នឹង​ត្រូវ​ដាច់​ជា​បំណែក​ៗ ដោយសារ​ទទួល​ឥទ្ធិពល​នៃ​សារធាតុ​វិទ្យុសកម្ម ពេល​កំពុង​ធ្វើ​ដំណើរ។ ក្នុង​នោះ កៅអី​ដែល​ធ្វើ​ពី​ស្បែក និង​ជ័រ នឹង​ត្រូវ​ខូចខាត​មុន​គេ នៅ​ត្រឹម​ឆ្នាំ​ក្រោយ។

យោង​តាម​ការ​អះអាង​របស់​លោក Musk យាន​អវកាស​ត្រូវការ​រយៈពេល​ធ្វើ​ដំណើរ​ប្រហែល ១ឆ្នាំ ទើប​ទៅ​ដល់​ភព​អង្គារ ហើយ​វា​មិន​ចុះចត​ឡើយ​ ពោល​គឺ វា​ត្រូវ​គេ​ទុកចោល​ឲ្យ​ហោះ​វិលវល់​ជុំវិញ​គន្លង​ភព​ពណ៌ក្រហម​មួយ​នេះ​ជា​រៀង​រហូត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;