ទីតាំងដែលត្រូវហាមឃាត់ក្នុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា
- 2018-02-08 07:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងដែលត្រូវហាមឃាត់ក្នុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ទីកន្លែងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ត្រូវបានហាមឃាត់មិនឲ្យមានការហែក្បួនឃោសនា ឬការប្រមូលផ្តុំនៅលើផ្លូវ និងទីតាំងសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញនោះឡើយ។
១. កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង)។
២. មហាវិថីសហព័ន្ធរុស្ស៊ី។
៣. កំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីស្តុប បេ កា សេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន)។
៤. កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹក វិថីសុធារស ដល់ស្តុបអតីតមន្ទីរពេទ្យចិន)។
៥.កំណាត់ផ្លូវមហាវិថីម៉ៅ សេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន)។
៦.កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវលេខ ១៥៤ ដល់មហាវិថីព្រះសីហនុ)។
៨.មហាវិថីព្រះសុរាម្រិត។
៩.ផ្លូវជុំវិញ ព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ ២៤០-ផ្លូវលេខ១៨៤ និងផ្លូវលេខ១៩)។
ចំណែកទីប្រជុំជន ដែលត្រូវចៀសវាងប្រមូលផ្តុំ ឃោសនា រួមមានៈ
១. ផ្លូវជុំវិញផ្សារធំថ្មី
២. ផ្លូវជុំវិញផ្សារអូរឬស្សី
៣.ផ្លូវជុំវិញផ្សារទួលទំពូង
៤.ផ្លូវជុំវិញផ្សារដេប៉ូ
៥.ផ្លូវជុំវិញផ្សារដើមគរ
និងទី៦.ជុំវិញផ្សារអូឡាំពិក។
រីឯទីសាធារណៈ ដែលត្រូវចៀសវាង ក្នុងការប្រមូលផ្តុំឃោសនា មានដូចជាៈ
១.សួនព្រះបរមរាជវាំង។
២.ទីធ្លាព្រះមេរុ។
៣.សួនមុខវត្តបទុមវតី (តែអនុញ្ញាតជូននៅទីវាលការីឡា ចុងខាងត្បូងសួនវត្តបទុមវតី)។
៤.ទីតាំងវិមានឯករាជ្យ និងសួនច្បារ វិមានឯករាជ្យទាំងមូល។
៥.ទីធ្លារូបសំណាកលោកយាយពេញ។
៦. សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ។
៧. សួនច្បារសម្តេច ហ៊ុន សែន៕