ហ្គេម​ចោរ​លួច​ឡាន GTA 5 លក់​បាន​ជាង ៩០​លាន​ហ្គេម

  • 2018-02-09 01:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Grand Theft Auto 5 (GTA 5) ត្រូវ​បាន​បញ្ចេញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣​កន្លង​ទៅ ហើយ​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន វា​លក់​ចេញ​បាន​ជាង ៩០​លាន​ហ្គេម​ហើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Take-Two Interactive កាល​ពី​ពេល​ថ្មីៗ។

Take-Two បញ្ជាក់​ថា GTA 5 គឺ​ជា​ហ្គេម​ដ៏​ល្បី និង​លក់​ដាច់​ជាង​គេ​បង្អស់​លំដាប់​ថ្នាក់​ទី​៣ នៅ​ក្នុង​សហរដ្ឋ​អាមេរិក នា​ឆ្នាំ​២០១៧។ បន្ថែម​ពី​នេះ GTA 5 ក៏​ជា​ហ្គេម​ដែល​រក​ចំណូល​ឲ្យ Take-Two បាន​ច្រើន​ជាង​គេ​ផង​ដែរ បើ​ធៀប​នឹង​ហ្គេម​ដែល Take-Two ទើប​បញ្ចេញ​ដូចជា NBA 2K18 និង WWE 2K18 ជា​ដើម៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;