វីដេអូ​បង្ហាញ ធឿន ធារ៉ា យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ នៅ​កម្មវិធី Max Muay Thai យប់​មិញ

  • 2018-02-12 01:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា​ ធឿន​ ធារ៉ា​ ធ្វើ​បាន​ល្អ​ កាលពី​យប់មិញ ដោយ​យក​ឈ្នះ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ថៃ​ Surarit Petchnongkee​ ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រដាល់​ Max Muay Thai​។​

ចាប់​ផ្ដើម​ការ​ប្រកួត​តាំង​តែ​ពី​ទឹក​ទី១​ទៅ​ ធារ៉ា​ ព្យាយាម​សម្រុក​ដើរ​ចូល​វ៉ៃ​រហូត។​ ការ​ព្យាយាម​សម្រុក​របស់​អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ ពិត​ជា​បាន​សន្សំ​ពិន្ទុ​យ៉ាង​ច្រើន​ពី​កីឡាករ​ម្ចាស់​ផ្ទះ។​ ដោយ​ឡែក​ដល់​ទឹក​ទី៣​ ដែល​ជា​ទឹក​ចុងក្រោយ​ ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧​ ខាង​លើ​ហាក់​ធ្លាក់​កម្លាំង​បន្តិច​ ដោយ​សារ​ពីរ​ទឹក​មុន​ដើរ​ចូល​វៃ​រហូត។ ទោះ​ជា​មិន​សូវ​វ៉ៃ​ចេញ​ច្រើន​នៅ​ទឹក​នេះ​មែន​ ប៉ុន្តែ​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ។

ទស្សនា​វីដេអូ​ការ​ប្រកួត​របស់ ធឿន ធារ៉ា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;