៣ប្រកួត ក្រុមរបស់ ធារី ចន្ថាប៊ីន ធ្វើបានល្អជាងគេក្នុងចំណោមក្រុមរបស់កីឡាករខ្មែរ
- 2018-02-12 02:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ប្រកួត ក្រុមរបស់ ធារី ចន្ថាប៊ីន ធ្វើបានល្អជាងគេក្នុងចំណោមក្រុមរបស់កីឡាករខ្មែរ
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលម៉ាឡេស៊ី ដំណើរការបាន ចំនួន ៣ប្រកួតហើយ ដោយក្នុងនោះ គេសង្កេតឃើញ ក្នុងចំណោមក្រុមទាំង៤ របស់កីឡាករកម្ពុជា ដែលបានផ្លាស់ទៅលេងនៅទីនោះ គឺក្រុមរបស់ ធារី ចន្ថាប៊ីន ធ្វើបានល្អជាងគេ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ខណៈក្រុមរបស់ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង សុទ្ធតែធ្លាប់ទទួលបរាជ័យ។
ដោយឡែក ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម និង PKNP FC របស់ កែវ សុខផេង សុទ្ធតែចាញ់ កាលពីចុងសប្ដាហ៍កន្លងទៅ ធ្វើឲ្យក្រុមទាំងពីរ ទើបតែមាន ៣ពិន្ទុប៉ុណ្ណោះ។ ក្នុងនោះ Negeri Sembilan បានប្រកួតចាញ់ Malacca United ដោយលទ្ធផល ៣-០ ស្របពេល PKNP ចាញ់ Kedah ០-១។
សូមបញ្ជាក់ថា កីឡាករកម្ពុជាទាំងអស់ សុទ្ធតែបានបង្ហាញខ្លួនគ្រប់ការប្រកួតរបស់ក្រុមនីមួយៗ។ Terengganu កំពុងឈរលេខ៥ មាន ៥ពិន្ទុ លើ Pahang ចំនួន ១ពិន្ទុ ដោយកំពុងឈរនៅលេខ៦។ រីឯ Negeri Sembilan ស្ថិតនៅលេខ៩ លើ PNKP ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោល ចំនួន ២ចំណាត់ថ្នាក់៕