តម្លៃ​ពលកម្ម​ សម្រាប់​កម្មករ​គ្មាន​ជំនាញ-មាន​ជំនាញ-មេជាង-វិស្វករ ក្នុង​វិស័យ​សំណង់

  • 2018-02-12 03:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០១៧ បាន​ឲ្យដឹង​ថា តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​១ថ្ងៃ អាច​ទទួល​បាន​ពី ៣៥០០០​រៀល ដល់ ៤​ម៉ឺន​រៀល កម្មករ​មាន​ជំនាញ និង​មេជាង ទទួល​បាន​ពី ៥ម៉ឺន​រៀល ដល់ ៧៥០០០​រៀល។ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្សេងទៀត​ក្នុង១ខែ អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ពី ៤០០ ទៅ ២៥០០​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​នៃការ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០១៨។

នៅ​ក្នុងឆ្នាំ​២០១៧ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ពី ២៥,៥ម៉ឺន​នាក់ ទៅ ២៦ម៉ឺន​នាក់ក្នុង១ថ្ងៃ​គិត​ជា​មធ្យម។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​ពី ១២,៥ម៉ឺន​នាក់ ទៅ ១៣ម៉ឺន​នាក់​ក្នុង១ថ្ងៃ។

ចំនួន​នេះ គឺ​កើនឡើង ៤០,៥៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៦ ដែល​មាន​ចំនួន​កម្មករ​គិតជា​មធ្យម​ប្រមាណ​ពី ១៨ម៉ឺន​នាក់ ទៅ ១៨,៥​ម៉ឺន​នាក់​ក្នុង១​ថ្ងៃ សម្រាប់​ទូទាំង​ប្រទេស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;