ឥណ្ឌូណេស៊ី គ្រោង​បង្កើត​កោះបាលី ១០ បន្ថែម​ទៀត ដើម្បី​សម្រេច​គោលដៅ​ទេសចរណ៍

  • 2018-02-13 09:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះ​បាលី ជា​​គោលដៅ​ទេសចរណ៍​លេខ១​ របស់​ប្រទេស​ឥណ្ឌូណេស៊ី។ កាលពីឆ្នាំ​២០១៧ កន្លង​ទៅ ឥណ្ឌូណេស៊ី បាន​ទទួល​ភ្ញៀវ​ទេសចរបរទេស ១៤,១លាន​នាក់ កើន​ឡើង ២១,៩ភាគរយ ប៉ុន្តែ​ទាប​ជាង​ផែនការ​ដែល​កំណត់ (១៥លាន​នាក់)។ ហេតុ​ផល​ចម្បង ដែល​ធ្វើ​ឥណ្ឌូណេស៊ី មិន​អាច​ទទួល​ភ្ញៀវ​ទេសចរ​ដូច​ផែនការ គឺ​ដោយសារ​បន្ទុះ​ភ្នំភ្លើង Agung នៅ​លើ​កោះ​បាលី។ ក្នុង​ចំណោម​ភ្ញៀវទេសចរជាង ១៤លាន​នាក់​នោះ គឺមាន​រហូត​ដល់ ៤០ភាគរយ ទៅ​កម្សាន្ត​នៅ​កោះ​បាលី។

នៅ​ឆ្នាំ ២០១៩ ប្រទេស​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នេះ បាន​ដាក់​គោលដៅ ស្រូប​​យក​​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​បាន ២០លាននាក់។ ដើម្បី​សម្រេច​គោលដៅ​នេះ ​លោក​ Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​បញ្ចេញ​ផែនការ "10 New Balis" ដែល​ជា​ផែនការ ប្រែ​ក្លាយ​តំបន់​ចំនួន ១០ ឲ្យ​ក្លាយ​ទៅ​ជា​កោះ​បាលីថ្មី។

តំបន់​ទាំង​១០ នោះ មាន​ដូចខាងក្រោម៖

១. Lake Toba នៅ​ខេត្ត​ស៊ូម៉ាត្រា​ខាងជើង

២. Tanjung Lesung នៅ​ខេត្ត Banten

៣. Kepulauan Seribu នៅរដ្ឋធានីហ្សាការតា

៤. Tanjung Kelayang Beach ខេត្ត Bangka Belitung

៥. ប្រាសាទ Borobudur ខេត្ត​ជ្វា​កណ្ដាល

៦. ភ្នំ Mount Bromo ខេត្ត​ជ្វា​ខាងកើត

៧. Mandalika, នៅ​ខេត្ត West Nusa Tenggara

៨. Labuan Bajo នៅ​ខេត្ត East Nusa Tenggara

៩. កោះ Wakatobi នៅ​ខេត្ត South Sulawesi

១០. កោះ Morotai Island នៅ​ខេត្ត North Maluku

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;