ទីបំផុត Kane បំបែក​កំណត់ត្រា​របស់ Ronaldinho និង Drogba បាន​ហើយ

  • 2018-02-14 03:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Harry Kane របស់​ក្លឹប Tottenham Hotspur បាន​បំណែក​កំណត់ត្រា​របស់​អតីត​វីរបុរស​របស់ Barcelona និង Chelsea ពោល​គឺ Ronaldinho និង Drogba បន្ទាប់ពី​រក​បាន​គ្រាប់​ទី៩ ក្នុង​ការ​បង្ហាញ​ខ្លួន ៩លើក​នៅ​ពាន​រង្វាន់ UEFA Champions League នៅ​ការ​ប្រកួត​ដែល Spurs បាន​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ Juventus កាលពី​យប់មិញ​។

Kane ជា​អ្នក​រក​គ្រាប់​បាល់​ដំបូង​របស់ Spurs មុន Christian Eriksen រក​បាន​គ្រាប់​ទី២ និង​ជា​គ្រាប់​តាម​ស្មើ។ ចំណែក Juventus បាន​នាំ​មុខ ២​គ្រាប់​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Higuain ។

កំណត់ត្រា​ថ្មី​របស់ Kane បាន​កើតឡើង បន្ទាប់​ពី Drogba, Ronaldinho, Simone Inzaghi និង Diego Costa ដែល​សុទ្ធតែ​រក​បាន ៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៩​ប្រកួត​នៅ​ពានរង្វាន់ Champions League ។

សូម​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ២៤​ឆ្នាំ​ដែល​មាន​សញ្ជាតិ​អង់គ្លេស​ខាងលើ គឺ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង៥ ដោយ​រក​បាន ៣៣​គ្រាប់ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;