លោក ម៉ុង ឫទ្ធី ចាយទុនជាង ១០លានដុល្លារ កែច្នៃឆ្នេរកែវផុស
- ច័ន្ទ, 19 កុម្ភៈ 2018 08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ម៉ុង ឫទ្ធី ចាយទុនជាង ១០លានដុល្លារ កែច្នៃឆ្នេរកែវផុស
ចន្លោះមិនឃើញ
យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី បានឲ្យដឹងថា លោកបានចំណាយពេលជិត ២០ឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ពន្ធតំបន់ឆ្នេរសមុទ្រកែវផុស ដែលស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យសស្អាតអាចចុះងូតទឹកលេងកម្សាន្តបាន។ លោក ម៉ុង ឫទ្ធី បញ្ជាក់ថា ដើមឡើយឆ្នេរកែវផុសសុទ្ធតែល្បាប់ភក់ មិនអាចកម្សាន្តលេងដូចឆ្នេរឯទៀតនៅក្នុងខេត្តព្រះសីហនុបានទេ។