បងប្រុស មាស សុខសោភា បកស្រាយ​រឿង​ប្អូន​ស្រី​ចូល​ផលិតកម្ម​ហង្សមាស

  • 2018-02-21 08:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ​​​សារព័ត៌មាន​ក្នុង​ស្រុក​​មួយ​​ចំនួន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​​ កំពូល​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ថោន​ មាស សុខសោភា បាន​ចុះ​កុង​ត្រា​​ចូល​ហង្ស​មាស​ជា​ផ្លូវ​ការ​ហើយ​។

ជុំវិញ​​ការ​ចុះ​ផ្សាយ​នេះ​ លោក មាស សុខរតនៈ ត្រូវ​ជា​បង​ប្រុស​ និង​ជា​អ្នក​និពន្ធ​​បទ​ចម្រៀង​ឲ្យ​ មាស សុខ សោភា ​​​បាន​​បកស្រាយ​ថា​ ខ្លួន​​ និង​ប្អូន​ស្រី​​មិន​បាន​ទៅ​ចុះ​កុង​ត្រា​ចូលផលិតកម្ម​ហង្ស​មាស ដូច​វិបសាយ​មួយ​ចំនួន​​លើក​ឡើង​នោះ​ទេ។ ​លោក ​និង​ក្រុម​ហ៊ុន​ថោន​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​​មិន​ពិត​​មួយ​នេះ​។

ប្រសិន​បើ​ប្អូន​ស្រី​ខ្លួន​​ចុះ​កុង​ត្រា​ជាមួយ​ផលិត​​ហង្ស​មាស​​មែន​​នោះ​​ ខណៈ​នេះ​លោក​​មិន​អង្គុយ​​ស្ងៀម​​ធ្វើ​ការ​នៅ​ថោន​​ឡើយ​ ប្រហែល​ជា​ទៅ​រៀប​ចំ​ខ្លួន​​រង់ចាំ​ពេល​វេលា​ចូល​ទៅ​ទ្រនំ​ថ្មី​បាត់​ហើយ​។

លោក​ថា​៖​" ខ្ញុំ​និង​ប្អូន​ស្រី​បាន​​ផុត​កុង​ត្រា​នៅ​ថោន​​មែន​ ហើយ​មិន​​ចាំ​បាច់​ចុះ​កុង​ត្រា​ទៀត​ក៏​បាន​ដែរ​​ ព្រោះ​យើង​ធ្វើ​ការ​​​​នៅ​ថោន ​ដោយ​ក្ដី​ស្រលាញ់​ពេញ​បេះ​ដូង​ ដូច្នេះ​កុង​ត្រា​​​មិន​សំខាន់​ទេ។ បើ​សិន​ជា​យើង​ធ្វើ​ការ​​កន្លែង​ណា​មួយ​ផ្ដល់​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ដល់​យើង​ហើយ មាន​រឿង​អ្វី​ដែល​ត្រូវ​ដើរ​ចេញ​"៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;