ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅ ៣៣ការិយាល័យ
- ព្រហស្បតិ៍, 22 កុម្ភៈ 2018 03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅ ៣៣ការិយាល័យ
ចន្លោះមិនឃើញ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងធ្វើឡើងនៅការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ ទូទាំងប្រទេស ដើម្បីបម្រើឱ្យអ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន ១១ ៦៩៥នាក់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
ការិយាល័យបោះឆ្នោតខាងលើនេះ ចំណុះឱ្យមណ្ឌលបោះឆ្នោតទាំង ៨ភូមិភាគ មានដូចក្នុងតារាងខាងក្រោម៖
យោងតាមច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា២១ ចែងថា ការបោះឆ្នោតត្រូវធ្វើតែ ១ថ្ងៃ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល លើកលែងតែមានសេចក្ដីសម្រេចផ្សេងពីនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជនគ្រប់រូបដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណខាងក្នុង ក្រោយម៉ោង ៣រសៀលឡើយ។ ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង ៣រសៀល ហើយអាចអនុញ្ញាតឱ្យបោះឆ្នោត គឺជាជនដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុងនៃការិយាល័យនោះ ៕