ឯកសណ្ឋាន​ថ្មី​របស់​កីឡាករ​គុន​ល្បុក្កតោ អាច​ការពារ​ពី​គ្រោះ​ថ្នាក់

  • 2018-02-22 06:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ឯកសណ្ឋាន​ថ្មី​សម្រាប់​ការ​ប្រកួត​នានា​របស់​អ្នក​លេង​គុន​ល្បុក្កតោ ​ដើម្បី​ជៀស​វាង​​គ្រោះ​ថ្នាក់។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ ​គឺ​មាន​ឯកសណ្ឋាន​ប្រយុទ្ធ​ដែល​សម​ស្រប​ទៅ​នឹង​សម័យ​កាល​ និង​ការ​រីក​ចំរើន​របស់​កីឡា​ប្រពៃណី​មួយ​នេះ ដោយ​​ចែក​ចេញ​ជា​ពីរ​ប្រភេទ៖

ប្រភេទ ១

សម្រាប់​ទម្ងន់​ក្រោម ​៥១​ គីឡូក្រាម ​តម្រូវ​ឲ្យ​មាន​

  • មួក​ការពារ​ក្បាល

  • ឧបករណ៍​ការពារ​កែង

  • ឧបករណ៍​ការពារ​ដង​ខ្លួន

  • ហ្គង់​ចេញ​ម្រាម

  • ត្រឡោក​ការពារ​

  • ឧបករណ៍​ការពារ​ប្រអប់ជើង។

ប្រភេទ ២

សម្រាប់​ទម្ងន់​លើ​ ៥៣​គីឡូក្រាម​ ឡើង​ទៅ​ តម្រូវ​ឲ្យ​មាន

  • ឧបករណ៍​ការពារ​កែង

  • ហ្គង់​ចេញ​ម្រាម

  • ត្រឡោក​ការពារ

  • ឧបករណ៍​ការពារ​ប្រអប់​ជើង។

កាល​ពី​បុរាណ កីឡា​ល្បុក្កតោ​ប្រកួត​គ្នា ដោយ​ប្រើ​អំបោះ​ឆៅ វេញ​ជា​រាង​គូទ​ខ្ចៅ រុំ​ប្រអប់​ដៃ​ រហូត​ដល់​កំភួន​ដៃ ទុក​តែ​ម្រាម​ដៃ​ប៉ុណ្ណោះ ​ដើម្បី​ងាយ​ស្រួល​ ចាប់​ ដាល់ ​ទះ ​និង​បោក​កាច់​ជា​ដើម។ ការ​​ប្រយុទ្ធ​បែប​នេះ​ ធ្វើ​ឲ្យ​ការ​ប្រកួត​ខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ៕

ការស្លៀកពាក់​សម្រាប់​កីឡាករល្បុក្កតោ កាលពីបុរាណ

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;