ចិន បញ្ចេញគំរូយន្តហោះដែលអាចធ្វើដំណើរពីប៉េកាំង ទៅញ៊ូវយ៉ក ត្រឹម ២ម៉ោង
- 2018-02-22 07:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បញ្ចេញគំរូយន្តហោះដែលអាចធ្វើដំណើរពីប៉េកាំង ទៅញ៊ូវយ៉ក ត្រឹម ២ម៉ោង
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវចិន បានបញ្ចេញគំរូយន្តហោះលឿនជាងសំឡេងមួយ ដែលអាចផ្ទុកអ្នកដំណើរ និងទំនិញពីក្រុងប៉េកាំង ទៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក ដោយប្រើពេលប្រហែល ២ម៉ោងប៉ុណ្ណោះ ខណៈបច្ចុប្បន្នការធ្វើដំណើរដោយយន្តហោះធម្មតារវាងក្រុងទាំង២ គឺចំណាយពេលដល់ ១៤ម៉ោង ក្នុងចម្ងាយ ១,១ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោក Cui Kai ដែលជាអ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន ក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្ត១ ចេញផ្សាយនាខែកុម្ភៈនេះ។
ទោះបីជាយន្តហោះនេះ អាចកាត់បន្ថយពេលវេលានៃការធ្វើដំណើរបានច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបើប្រៀបធៀបនឹងទំហំផ្ទុកវិញ គឺយន្តហោះលឿនជាងសំឡេងនេះ ផ្ទុកមនុស្ស ឬទំនិញបានតិចជាងយន្តហោះធម្មតា។ ឧទាហរណ៍៖ យន្តហោះ Boeing 737 ផ្ទុកទំនិញបាន ២០តោន ឬអ្នកដំណើរបាន ២០០នាក់ ដោយឡែកយន្តហោះលឿនជាងសំឡេង អាចផ្ទុកទំនិញបានត្រឹមតែ ៥តោន ឬអ្នកដំណើរបានតែ ៥០នាក់ប៉ុណ្ណោះ៕