Bill Gates បង្ហើប​ឲ្យ​ដឹង​របស់​ថ្លៃ​បំផុត​២យ៉ាង ដែល​លោក​ទិញ​ពេល​ក្លាយ​ជា​មហា​សេដ្ឋី​ដំបូង

  • 2018-02-23 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​ឈ្មោះ​ថា The Ellen Show កាល​ពី​ថ្ងៃ​ទី​២១​កុម្ភៈ លោក Bill Gates បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ក្លាយ​ជា​មហា​សេដ្ឋី​ដំបូង លោក​បាន​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ទៅ​លើ​របស់​២​យ៉ាង ដោយ​នោះ​គឺ​ជា​រថយន្ត Porsche 911 និង​យន្ត​ហោះ​ឯកជន​១​គ្រឿង។

រថយន្ត Porsche ដែល​មហា​សេដ្ឋី​លំដាប់​ទី​២​លើ​លោក​រូប​នេះ​បាន​ទិញ គឺ​នៅ​ឆ្នាំ​១៩៧៩។ ដោយសារ​តែ​បើក​បរ​លើស​ល្បឿន​កំណត់ លោក Bill Gates នៅ​អំឡុង​ពេល​នោះ​បាន​ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន និង​ចេញ​សំបុត្រ​ពិន័យ​ចំនួន ៣​លើក។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​លក់​រថយន្ត Porsche នោះ​ចោល រួច​ទិញ​រថយន្ត​ម៉ាក​ផ្សេង​ទៀត​ដូចជា Porsche 930 Turbo, Jaguar XJ6 និង Ferrari 348 ជា​ដើម។

រថយន្ត Porsche 911

របស់​ដែល​ថ្លៃ​បំផុត​ទី​២ ដែល​លោក Bill Gates បាន​ទិញ​បន្ទាប់​ពី​ក្លាយ​ជា​សេដ្ឋី គឺ​ជា​យន្តហោះ​ឯកជន​១​គ្រឿង (មិន​មាន​បញ្ជាក់​ម៉ាក និង​តម្លៃ)។ សូម​បញ្ជាក់​ថា ការ​ទិញ​យន្តហោះ​ឯកជន​ជា​​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មហា​សេដ្ឋី​លើ​ពិភពលោក តែ​ការ​ចំណាយ​នេះ​ត្រូវ​លោក Bill Gates ចាត់​ទុក​ជា​ការ​ចាយ​វាយ​ដ៏​ថ្លៃ​បំផុត​ក្នុង​ជីវិត​ជា​សេដ្ឋី​លើក​ដំបូង​របស់​លោក។

សូម​ជម្រាប​ថា គិត​មក​ទល់​នឹង​ឆ្នាំ​២០១៨​នេះ ទ្រព្យ​សម្បត្តិ​សរុប​របស់​ស្ថាបនិក Microsoft រូប​នេះ​មាន​ចំនួន ៩១,៦​ពាន់​លាន​ដុល្លារ ឈរ​នៅ​លំដាប់​ថ្នាក់​ទី​២​ជា​សេដ្ឋី​មាន​បំផុត​លោក បន្ទាប់​ពី​លោក Jeff Bezos ដែល​មាន​លុយ​ចំនួន ១២៣,៦​ពាន់​លាន​ដុល្លារ៕

លោក Jeff Bezos និង​លោក Bill Gates

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;