ចំនួនអ្នកសង្កេតការណ៍ ដែលបានចុះឈ្មោះសង្កេតមើលការបោះឆ្នោតព្រឹទ្ធសភា
- 2018-02-23 06:41:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកសង្កេតការណ៍ ដែលបានចុះឈ្មោះសង្កេតមើលការបោះឆ្នោតព្រឹទ្ធសភា
ចន្លោះមិនឃើញ
អ្នកសង្កេតការណ៍ជាតិ ចំនួន ២៧៦នាក់ (ស្រី៩៦នាក់) បានដាក់ពាក្យចុះឈ្មោះដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨នេះ។ អ្នកសង្កេតការណ៍ទាំងនេះ គឺមកពី៖
សមាគមសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចំនួន ៩៣នាក់ (ស្រី៤២នាក់)
សមាគមពាណិជ្ជកម្មវ័យក្មេងកម្ពុជា ចំនួន ០៤នាក់ (ស្រី១នាក់)
សមាគមសេវាសុខាភិបាលភូមិខ្ញុំ ចំនួន០៤នាក់ (ស្រី០១នាក់)
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ចំនួន ០៦នាក់ (ស្រី០៦)
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចំនួន៤៣នាក់ (ស្រី០២នាក់)
សមាគមអ្នកលក់ឱសថកម្ពុជា ចំនួន០៤នាក់ (ស្រី០២នាក់)
សមាគមសហហព័ន្ធវិនិយោគិន ចំនួន ០៤នាក់ (ស្រី០១)
សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ចំនួន០៤ (ស្រី០២នាក់)
សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ចំនួន០៤នាក់ (ស្រី០១នាក់)
សមាគមសិទ្ធិមនុស្សដើម្បីអភិវឌ្ឍន៍ និងថែរក្សាកុមារកំព្រា ស្ត្រីក្រីក្រ ចំនួន ០៤នាក់ (ស្រី ០១នាក់)
សមាគមអារុណរះ ចំនួន២៦នាក់ (ស្រី១៨នាក់)។
ចំណែកភ្នាក់ងារគណបក្សនយោបាយ ដែលបានចុះឈ្មោះសង្កេតការណ៍ មានចំនួន ១៤៤នាក់ ក្នុងនោះពេញសិទ្ធិ ចំនួន ៧៥នាក់ និងបម្រុងចំនួន ៦៩នាក់ មកពីគណបក្សចំនួន០៤។ ភ្នាក់ងារគណបក្សនយោបាយទាំងនេះរួមមាន៖
គណបក្សប្រជាជនកម្ពុជា ចំនួន ៣៣នាក់ (ពេញសិទ្ធិ) និងបម្រុងចំនួន ៣៣នាក់។
គណបក្សយុវជនកម្ពុជា ចំនួន ០៤នាក់ (ពេញសិទ្ធិ) និងបម្រុងចំនួន ០២នាក់។
គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន២០នាក់ (ពេញសិទ្ធិ) និងបម្រុងចំនួន១៧នាក់។
និងគណបក្សខ្មែររួបរួមជាតិចំនួន ១៨នាក់ (ពេញសិទ្ធិ) និងបម្រុងចំនួន ១៧នាក់៕