កុំព្យូទ័រយួរដៃ ដែលដំណើរការ 5G បាន នឹងបង្ហាញវត្តមាននៅឆ្នាំ២០១៩
- 2018-02-23 07:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំព្យូទ័រយួរដៃ ដែលដំណើរការ 5G បាន នឹងបង្ហាញវត្តមាននៅឆ្នាំ២០១៩
ចន្លោះមិនឃើញ
ក្រុមហ៊ុន Intel បានប្រកាសនៅថ្ងៃទី២៣កុម្ភៈនេះថា កុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពដើរដោយប្រព័ន្ធអ៊ីនធឺណិត 5G អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី២ ឆ្នាំ២០១៩ខាងមុខ។
ម៉ូឌឹម XMM 8000 របស់ Intel ដែលមានភ្ជាប់បច្ចេកវិទ្យា 5G នឹងត្រូវផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនសហការមួយចំនួនដូចជា Dell, HP, Lenovo និង Microsoft ជាដើម។ Intel ក៏បានឲ្យដឹងទៀតថា ខ្លួនប្រហែលជាអាចធ្វើបទបង្ហាញខ្លះៗអំពីបច្ចេកវិទ្យា 5G នេះជាសាធារណៈ នៅក្នុងព្រឹត្តិការណ៍ MWC នាសប្ដាហ៍ក្រោយ (២៦កុម្ភៈ - ០១មីនា)។
5G នឹងមានប្រជាប្រិយភាពខ្លាំងនៅថ្ងៃអនាគត ដោយសារតែល្បឿននៃការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានភាពរហ័ស និងរលូនជាងមុន។ កុំព្យូទ័រដែលដំណើរការ 5G នឹងអាចប្រើប្រាស់បច្ចេកវិទ្យា VR យ៉ាងរលូនល្អ អាចដោនឡូតឯកសារទំហំធំៗក្នុងរយៈពេលដ៏ខ្លី និងមើលវីដេអូកម្រិត 4K មិនទាក់ ជាដើម។
Intel មិនមែនជាក្រុមហ៊ុនតែមួយគត់កំពុងឆក់យកឱកាសពង្រីកវិសាលភាពរបស់ខ្លួនលើវិស័យ 5G ឡើយ ដោយកាលពីដើមសប្ដាហ៍នេះ AT&T ក៏បានប្រកាសក្ដែងៗផងដែរថា ក្រុមហ៊ុននឹងបញ្ចេញអ៊ីនធឺណិត 5G ឲ្យប្រើ មុនដំបូងគេ នៅសហរដ្ឋអាមេរិក។ នៅចុងឆ្នាំ២០១៨ ក្រុមហ៊ុន AT&T នឹងសាកល្បងដំណើរការ 5G នៅក្នុងទីក្រុងចំនួន ៣ នៅសហរដ្ឋអាមេរិក៕