Man Utd ត្រៀមដំឡើងប្រាក់ខែ De Gea ក្នុងកុងត្រាថ្មី និងដាក់តម្លៃខ្លួនឯកត្តកម្ម
- 2018-02-24 03:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ត្រៀមដំឡើងប្រាក់ខែ De Gea ក្នុងកុងត្រាថ្មី និងដាក់តម្លៃខ្លួនឯកត្តកម្ម
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea ត្រៀមបន្តកុងត្រាជាមួយក្រុមបិសាចក្រហម Manchester United ខណៈកុងត្រាចាស់របស់គេ នៅសល់ប្រមាណជា ១ឆ្នាំកន្លះទៀត។ តាមប្រភពពីអង់គ្លេស និងអេស្ប៉ាញ បានឲ្យដឹងថា Man Utd គ្រោងនឹងផ្ដល់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍ឲ្យ De Gea ចំនួន ២២ម៉ឺនផោន (ប្រហែល ៣០ម៉ឺនដុល្លារអាមេរិក) និងដាក់តម្លៃខ្លួន ៨៨លានផោន (ជាង ១២០លានដុល្លារ)។
ប្រភព The Sun បានឲ្យដឹងថា ក្លឹប Real Madrid បានចាប់អារម្មណ៍លើអ្នកចាំទីវ័យ២៧ឆ្នាំខាងលើសាជាថ្មី បន្ទាប់ពីខកខានក្នុងការទិញយកកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ទោះជាយ៉ាងណា Man Utd គ្មានចេតនាលក់នោះទេ ដោយដំឡើងប្រាក់ឈ្នួលឲ្យ De Gea ។ អ្នកចាំទីរូបនេះ បានបន្តចុះកុងត្រា ៤ឆ្នាំជាមួយ Man Utd កាលពីឆ្នាំ២០១៥ ដោយទទួលបានប្រាក់ឈ្នួល ២០ម៉ឺនផោន។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន CNN ។
ទន្ទឹមនឹងការបន្តកុងត្រាខាងលើ ប្រភព Marca បានរាយការណ៍ថា Man Utd នឹងដាក់តម្លៃខ្លួនឯកត្តកម្មសម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea ដោយបំបែកកំណត់ត្រាអ្នកចាំទីថ្លៃបំផុតរបស់ Ederson ដែលក្លឹប Manchester City បានទិញក្នុងតម្លៃខ្លួន ៣៥លានផោន ពីក្លឹប Benfica ។
សូមជម្រាបថា De Gea កកើតចេញពីក្លឹប Atletico Madrid របស់អេស៉្បាញ មុនត្រូវគ្រូតារបស់ Man Utd គឺលោក Sir Alex Ferguson ទិញយកកាលពីឆ្នាំ២០១១៕