​ប្អូនប្រុស​របស់​សព​លោក កែម ឡី ប្រកាស​បង្កើត​គណបក្ស​ថ្មី​មួយ

  • 2018-02-24 06:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កែម រិទិ្ធសិត ប្អូនប្រុស​បង្កើត​សព​លោក​ កែម ឡី នឹង​​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្ស កែម ឡី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នីតិកាល​ទី៦ នៃ​រដ្ឋសភា នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ។

លោក កែម រិទិ្ធសិត ប្អូនប្រុស​បង្កើត​សព​លោក​ កែម ឡី
តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​លោក កែម រិទ្ធិ​សិត នៅ​ថ្ងៃ​ទី២៤​កុម្ភៈ​នេះ បាន​ឲ្យដឹង​ថា ការ​បង្កើត​គណបក្ស កែម ឡី គឺ​មាន​គោលបំណង​យក​ទស្សន​ទាន​ល្អៗ របស់​លោក​ កែម ឡី ទៅ​បន្ត​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ។ ការ​បង្កើត​គណបក្ស​នេះ ស្រប​តាម​ច្បាប់​គឺ​ដើម្បី​ទប់ស្កាត់​ដល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ ដែល​តែងតែ​យក​ឈ្មោះ​លោក កែម ឡី ទៅ​ធ្វើជា​ឧបករណ៍​នយោបាយ​ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ។

គួរ​រំឭក​ថា លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ​ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;