ជើង​ខ្លាំង Hajek តម្រៀប Galaxy S9 អម​រាង iPhone X យ៉ាង​ឡូយ

  • 2018-02-25 08:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​រចនា​ល្បី​ឈ្មោះ Martin Hajek បាន​បន្ត​ចែករំលែក​នូវ Render ថ្មី​ទៀត​ហើយ ដោយ​លើក​នេះ​យក​គំរូ Galaxy S9 មក​ដាក់​អម​រាង iPhone X របស់​ក្រុមហ៊ុន Apple។ ថ្វី​បើ​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក៏ដោយ តែ​នេះ​​ជា​ការ​សម្រេច​តាម​ពាក្យ​ចចាមអារ៉ាម​ភាគច្រើន​អំពី​ស្មាតហ្វូន​នេះ​ដែល​បាន​លេច​ធ្លាយ​បន្ត​កន្ទុយ​គ្នា។​

ប្រិយមិត្ត​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ដាក់​បង្ហាញ Galaxy S9/S9+ នា​ម៉ោង ៥ល្ងាច (ម៉ោង​នៅ​អេស្ប៉ាញ) ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ តាម​ការ​រំពឹង​ទុក​អាច​បន្ថែម​មុខងារ​ថត​វីដេអូ Super Slo-mo ពង្រឹង​សមត្ថភាព​កាមេរ៉ា​នៅ​ទីតាំង​ងងឹត និង​មុខងារ 3D Emoji ដែល​ប្រជែង​ជាមួយ Animoji របស់​ក្រុមហ៊ុន Apple ជា​ដើម។

ស្រប​ពេល​តម្លៃ​ក៏​ធ្លាយ​ដំណាល​គ្នា​ពី @evleaks ថា​ថ្លៃ​ក្បែរ ១០៣៧ ដុល្លារ ​សម្រាប់ Galaxy S9 និង ១២៣០ ដុល្លារ ​សម្រាប់ Galaxy S9+៕

ប្រភព៖ iclarified ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;