Man City បំបាក់ Arsenal ៣-០ ជួយ​ឲ្យ Pep ឈ្នះ​ពាន​លើក​ដំបូង​នៅ​អង់គ្លេស

  • 2018-02-25 23:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pep Guardiola បាន​ឈ្នះ​ពាន​លើក​ដំបូង ក្នុងនាម​អ្នក​ចាត់ការ​ក្រុម​ Manchester City ក្រោយ​ដឹកនាំ​ក្រុម​នេះ ឈ្នះ​ពាន Carabao Cup កាលពី​យប់មិញ បន្ទាប់​ពី​បំបាក់​ក្រុម Arsenal ៣-០។

ខ្សែ​ប្រយុទ្ធអាហ្សង់ទីន Sergio Aguero បាន​ស៊ុត​បំបែក​ពងមាន់​នៅ​នាទី ១៨ មុន​ពេល​ខ្សែការពារបែលហ្សិក Vincent Kompany បន្ថែម​គ្រាប់​ទី២ នៅ​នាទី ៥៨។ ខ្សែ​បម្រើ​អេស្ប៉ាញ David Silva ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ចុងក្រោយ នៅនាទី ៦៥។

គួរបញ្ជាក់ថា Guardiola បាន​ចូល​ដឹកនាំ Manchester City កាលពី​ដើម​រដូវកាល ២០១៦ ប៉ុន្តែ​លោក​មិន​អាច​ជួយក្រុម​ឲ្យ​ឈ្នះ​ពាន​អ្វី​នោះទេ ក្នុង​រដូវកាល​ដំបូង។ សម្រាប់​រដូវកាលនេះ ក្រៅ​ពី​ពាន Carabao Cup ដែល​ឈ្នះ​នាពេល​នេះ អ្នកចាត់ការ​វ័យ ៤៧ឆ្នាំ រំពឹង​ថា​នឹង​អាច​ជួយ​ឲ្យ Man City ឈ្នះ​ពាន​ផ្សេងទៀត ជា​ពិសេស​គឺ English Premier League ដែល​កំពុង​នាំមុខ​គេ​ដាច់ ក្នុង​តារាង​ពិន្ទុ៕

លោក Pep

វីដេអូ​ហាយឡាយ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;