លទ្ធផលបឋមនៃការបោះឆ្នោតព្រឹទ្ធសភា ចេញហើយ
- 2018-02-26 00:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលបឋមនៃការបោះឆ្នោតព្រឹទ្ធសភា ចេញហើយ
ចន្លោះមិនឃើញ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ បានប្រព្រឹត្តកាលពីថ្ងៃអាទិត្យ ទី២៥ កុម្ភៈម្សិលមិញនេះ។ អ្នកទៅបោះឆ្នោត មានចំនួន ៩៩,៩៧% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ដែលរួមមានតំណាងរាស្ត្រ ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ១១ ៥៧២រូប។
គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា អាណត្តិទី៣ មានចំនួន ៦១រូប ដែលក្នុងនោះ ៥៧រូប កើតចេញពីការបោះឆ្នោតនេះ ឯសមាជិកព្រឹទ្ធសភាចំនួន ៤រូបទៀត កើតចេញពីការចាត់តាំងដោយព្រះមហាក្សត្រ (២រូប) និងជ្រើសតាំងដោយរដ្ឋសភា (២រូប)។ តាមរយៈលទ្ធផលបឋម គឺគណបក្សប្រជាជនកម្ពុជា ឈ្នះទាំង ៥៧អាសនៈ។
លទ្ធផលបឋមនៃសំឡេងឆ្នោត ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមភូមិភាគទាំង ៨ រួមមានដូចខាងក្រោម៖
២. មណ្ឌលភូមិភាគ ទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) (មាន ៨អាសនៈ)
៣. មណ្ឌលភូមិភាគ ទី៣ (ខេត្តកណ្ដាល) (មាន ៥អាសនៈ)
៤. មណ្ឌលភូមិភាគ ទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) (មាន ១០អាសនៈ)
៥. មណ្ឌលភូមិភាគ ទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) (មាន ៧អាសនៈ)
៦. មណ្ឌលភូមិភាគ ទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) (មាន ៧អាសនៈ)
៧. មណ្ឌលភូមិភាគ ទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) (មាន ៨អាសនៈ)
៨. មណ្ឌលភូមិភាគ ទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) (មាន ៦អាសនៈ)