Nokia ចេញ​ទូរសព្ទ​ចេក ស៊េរី​ថ្មី ដែល​ធ្លាប់​ចេញ​លក់​កាល​ជាង​២ទសវត្សរ៍មុន

  • 2018-02-26 03:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ក្រុមហ៊ុន Nokia បាន​ប្រកាស​ចេញ​ម៉ូដែល Nokia 8110 ស៊េរី​ឆ្នាំ​២០១៨ ដែល​ត្រូវ​គេ​ដាក់​រហស្សនាម​ថា ទូរសព្ទ​ចេក ក្រោយ​បង្ហាញខ្លួន​កាលពី​ឆ្នាំ​១៩៩៦។ ការ​បង្ហាញ​នេះ ត្រូវ​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី Mobile World Congress នៅ​ទីក្រុង​បាសេឡូណា កាល​ពី​ពេល​ថ្មីៗ​នេះ។

ចំពោះ Nokia 8110 ស៊េរី​ថ្មី​នេះ មាន​មុខងារ​ថ្មី ដូចជា អាច​ប្រើប្រាស់​សេវា 4G កម្លាំង​ថ្ម​បាន ២៥ថ្ងៃ និង​មាន​ហ្គេម ពស់ ជាដើម។ វា​មាន​រាង​កោង ដូច​ចេក និង​មាន​អេក្រង់​បង្ហាញ​ពណ៌ ខុស​ពី​ម៉ូដែល 8110 ចាស់​ដែល​អេក្រង់​សខ្មៅ។

8110 ឆ្នាំ២០១៨ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Smart Feature OS របស់​ក្រុមហ៊ុន HMD Global និង​មាន​មក​ស្រាប់​នូវ​កម្មវិធី​មួយ​ចំនួន​ដូចជា Facebook និង Mail។ ចំពោះ​តម្លៃ​គឺ ៩៧ដុល្លារ​អាមេរិក (បរទេស)។

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត

  • អេក្រង់ ២,៤អ៊ីញ ប្រភេទ QVGA កោង

  • បន្ទះ​ឈីប Qualcomm 205 Dual Core

  • អង្គ​ផ្ទុក​ទិន្នន័យ 4GB

  • ទំហំ RAM 512MB

  • កម្លាំង​ថ្ម 1500 mAh

  • កាមេរ៉ា​ក្រោយ 2MP ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;