ចំណូលនិងចំណាយ របស់សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងឆ្នាំ២០១៧
- 2018-02-26 13:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលនិងចំណាយ របស់សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងឆ្នាំ២០១៧
ចន្លោះមិនឃើញ
ក្នុងឆ្នាំ២០១៧ សហព័ន្ធបាល់ទាត់កម្ពុជា រកចំណូលបានប្រមាណជាង ៧,៧លានដុល្លារ ដោយចំណូលទាំងអស់នេះបានមកពី FIFA, AFC, AFF ដៃគូសហការ និងពីសប្បុរសជននានា។ របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងដាក់ទិសដៅឆ្នាំ២០១៨ របស់សហព័ន្ធបាល់ទាត់កម្ពុជា នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានអះអាងក្នុងមហាសន្និបាតនេះថា ក្នុងឆ្នាំ២០១៧កន្លងមក គឺជាឆ្នាំដែលសហព័ន្ធ បានបោះជំហានថ្មីជាច្រើន ក្នុងការជំរុញកម្មវិធីសកម្មភាពអភិវឌ្ឍន៍បាល់ទាត់ ដែលជាផ្នែកនៃគម្រោង ផែនការឈានទៅរកការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕