រថយន្ត​អគ្គិសនី​ទំនើប​ថ្មី​របស់ BMW អាច​បញ្ជា​តាម​ស្មាតហ្វូន​ហៅ​មក​ដឹក​ដល់​កន្លែង

  • 2018-02-27 06:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា MWC កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អាល្លឺម៉ង់ BMW បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន ដែល​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​បាន។ វា​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា BMW i3។

ម្ចាស់​រថយន្ត i3 អាច​ធ្វើ​ការ​បញ្ជា​ហៅ​រថយន្ត មក​ដឹក​ដល់​កន្លែង ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី​ពិសេស​របស់ BMW នៅ​លើ​ស្មាតហ្វូន​តែ​ប៉ុណ្ណោះ។ ពេល​រថយន្ត​មក​ដល់ អ្នក​គ្រាន់​តែ​ឡើង​ជិះ នោះ​វា​នឹង​ដឹក​អ្នក​ទៅ​កាន់​ទីតាំង​ដែល​បាន​កំណត់ ហើយ​វា​នឹង​ត្រឡប់​ទៅ​កាន់​ចំណត​ដើម​វិញ​ដោយ​ខ្លួន​ឯង ពេល​អ្នក​ចុះ​ចេញ​ពី​ឡាន។

ក្រៅ​ពី​មុខងារ​ទំនើប​នេះ ម្ចាស់​រថយន្ត​ក៏​អាច​ប្រើ​ស្មាតហ្វូន​សម្រាប់​បញ្ជា​បើក​ភ្លើង​បំភ្លឺ​ផ្លូវ ចាក់​ឬ​ដោះ​សោ​ទ្វារ និង​វាយ​ស៊ីផ្លេ ជា​ដើម។

កម្មវិធី​នេះ​នឹង​ដាក់​ឲ្យ​ទាញ​យក​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ តែ​ប្រើ​បាន​តែ​ជាមួយ​ស្មាតហ្វូន​ម៉ាក Samsung ប៉ុណ្ណោះ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;