AFC Cup៖ បឹងកេត ចាញ់​ក្រុម Shan United របស់មីយ៉ាន់ម៉ា

  • 2018-02-27 13:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបឹងកេត របស់​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ Shan United មកពី​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-១ ក្នុង​ប្រកួត​ទី២ នៃ​ពាន​រង្វាន់​លំដាប់​ទី២ទ្វីបអាស៊ី AFC Cup ពូល F នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​យប់​ថ្ងៃ​ទី២៧ កុម្ភៈនេះ។

ក្រុម​ម្ចាស់ផ្ទះ​បឹងកេត បាន​នាំ​មុខ​មុន នៅ​នាទី ២៧ ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Maycon ប៉ុន្តែ​ត្រូវ​ក្រុម​ Shan United វាយ​បក ២គ្រាប់​វិញ ដោយ​កីឡាករ Dway Ko Ko Chit (នាទី ៤១) និង Chizoba (នាទី ៥៥)។

លទ្ធផល​នេះ មាន​ន័យថា បឹងកេត ឈរ​នៅ​បាត​តារាង​ក្នុង​ពូល F ក្រោយ​ចាញ់​ទាំង២ ប្រកួត ពោលគឺ​ប្រកួត​ទី១ ចាញ់ក្រុម Ceres របស់​ហ្វីលីពីន ដោយលទ្ធផល ៩-០។ ចំណែក​ Shan United ឈរ​លេខ៣ ក្រោយ​រក​បាន ៣ពិន្ទុ​ក្នុង​ ២ប្រកួត។ ចំណែក​ក្រុម​កំពូល​ទាំង២ គឺ Ceres (ហ្វីលីពីន) និង Home United (សិង្ហបុរី) ដែល​មាន​ ៤ពិន្ទុ​ដូចគ្នា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;