ក្រុមហ៊ុនយក្សចំនួន៣ រួមគ្នាបង្កើតសេវា 4G នៅលើភពព្រះចន្ទ
- 2018-02-28 09:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនយក្សចំនួន៣ រួមគ្នាបង្កើតសេវា 4G នៅលើភពព្រះចន្ទ
ចន្លោះមិនឃើញ
ក្រុមហ៊ុនសេវាទូរសព្ទVodafoneគ្រោងធ្វើការជាមួយក្រុមហ៊ុនទូរសព្ទNokia និងប្រហែលជាក្រុមហ៊ុនផលិតឡានAudi ដើម្បីបង្កើតនូវប្រព័ន្ធសេវាទូរសព្ទ4Gនៅលើព្រះចន្ទ។ សេវា4Gនេះនឹងជួយឲ្យយានផ្ទុកកាមេរ៉ា២គ្រឿង អាចផ្ដល់នូវរូបភាព និងវីដេអូកម្រិតHDមកកាន់ស្ថានីយនៅលើផែនដីបានយ៉ាងងាយស្រួល។
គម្រោងនេះ ត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍ Mobile World Congress នៅទីក្រុងBarcelona ប្រទេសអេស្ប៉ាញ ដែលកម្មវិធីនេះបានចាប់ផ្តើមពី២៦ កុម្ភៈដល់ទី១ មីនាឆ្នាំ២០១៨នេះ។ លើសពីនេះ គម្រោងពិសេសនេះ គ្រោងនឹងសម្រេចឲ្យបាន នាឆ្នាំ២០១៩ខាងមុខ ដែលរួមសហការជាមួយក្រុមហ៊ុនអវកាស SpaceX ជាអ្នកផ្ដល់នូវការបង្ហោះផ្កាយរណប។
សូមជម្រាបថា ក្រុមហ៊ុនយក្សទាំងនេះ នឹងធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្រ្តPTScientists មានទីស្នាក់ការនូវនៅក្រុងBerlin ប្រទេសអាល្លឺម៉ង់ ដែលធ្វើការស្ម័គ្រចិត្តលើគម្រោងពិសេសនេះផងដែរ៕