Canon ចេញ​កាមេរ៉ា​ប្រភេទ Mirroless ថ្មី​ដំបូង​គេ អាច​ថត​ដល់​កម្រិត 4K

  • 2018-02-28 06:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


EOS M50 ជា​កាមេរ៉ា​ថ្មី​ប្រភេទ Mirroless ដែល​ក្រុមហ៊ុន Canon ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​ទៅ។ លក្ខណៈ​ពិសេស​របស់ M50 គឺ​វា​អាច​ថត​វីដេអូ​ដល់​កម្រិត Ultra HD 4K ឯណោះ។

កាមេរ៉ា​តម្លៃ ៧៧៩​ដុល្លារ នេះ មាន sensor ទំហំ 24.1MP និង​បន្ទះ​ឈីប​ស៊េរី​ថ្មី DIGIC 8 ដែល​មាន​សមត្ថភាព​ថត​វីដេអូ 4K ក្នុង​ល្បឿន 24 frame ក្នុង​១វិនាទី, 1080P ល្បឿន 60 fps និង 720P ល្បឿន 120 fps។ បន្ថែម​ពី​នេះ M50 អាច​ចាប់​យក​រូបភាព​ក្នុង​ល្បឿន 10fps ទាំង​ប្រភេទ RAW និង JPEG ឬ ៧,៤​សន្លឹក​ក្នុង​១វិនាទី សម្រាប់​ការ​ថត​ជាប់​គ្នា៕

ប្រភព៖ engadget ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;