រឿងរ៉ាវមួយចំនួនដែលអ្នកមិនបានដឹងពី យន្តហោះធំបំផុតលើលោក
- 2018-03-01 03:34:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវមួយចំនួនដែលអ្នកមិនបានដឹងពី យន្តហោះធំបំផុតលើលោក
ចន្លោះមិនឃើញ
យន្តហោះធំបំផុតលើលោក ឈ្មោះ Stratolaunch ដែលមានប្រវែងលាតសន្ធឹងនៃស្លាបយន្តហោះស្មើនឹងទីលានបាល់ទាត់មួយ ត្រូវបានគេបង្ហាញពីលក្ខណៈសម្បត្តិរបស់វាហើយ បន្ទាប់ពីត្រូវបានបង្ហាញជាសាធារណៈ លើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។
យន្តហោះដដែល មានតួនាទីជំនួសឲ្យគ្រាប់រ៉ុកកែត ដើម្បីបញ្ជូនយានអវកាស ឬ ផ្កាយរណបផ្សេងៗ ទៅកាន់ទីអវកាសគន្លងផែនដី។ វាអាចហោះឡើងរហូតដល់កម្ពស់ជិត ២ពាន់គីឡូម៉ែត្រពីផ្ទៃដី។ យន្តហោះ Stratolaunch នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។
រឿងរ៉ាវមួយចំនួនរបស់យន្តហោះ Stratolaunch
គោលដៅរបស់លោក Allen គឺការផ្ដល់ភាពងាយស្រួល និងអាចជឿទុកចិត្តបាន ក្នុងការធ្វើដំណើរទៅកាន់គន្លងផែនដី។
ការបញ្ជូនទំនិញផ្សេងៗ តាមយន្តហោះខាងលើ អាចកាត់បន្ថយនូវការចំណាយជាច្រើន បើធៀបនឹងការបាញ់បង្ហោះតាមរយៈគ្រាប់រុកកែត។
វាជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនដែលតែងតែបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស។
យន្តហោះនេះ មានប្រវែងបណ្ដោយជាង ៧០ម៉ែត្រ កម្ពស់ជាង ១៥ម៉ែត្រ និងមានម៉ាស៊ីនចំនួន៦។
វាមានទម្ងន់ជាង ២២០តោន ដោយត្រូវការកង់ចំនួន ២៨ ដើម្បីទប់លំនឹង។
ការធ្វើតេស្តលើកចុងក្រោយបង្ហាញថា យន្តហោះនេះអាចរត់លើផ្លូវក្នុងល្បឿនអតិបរមាជាង ៧០ គ.ម/ម៕