AFC មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​លីគ​នៅថ្ងៃ​អាទិត្យ​ខាង​មុខ​នេះទេ

  • 2018-03-01 13:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២គូ ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ពហុ​កីឡដ្ឋានជាតិ​ក្នុង​លីគ​កំពូល​កម្ពុជា នា​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៨ខាង​មុខ​នេះ មិនត្រូវ​បាន​សហព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី AFC អនុញ្ញាត​ឲ្យ​ប្រកួត​នៅ​ទីលាន​នេះ​ឡើយ។

តាម​កាល​វិភាគ​ដំបូង​ ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ដំបូង​នឹង​មាន​ការ​ប្រកួត​នៅ​អូឡាំពិក​នា​ថ្ងៃ​អាទិត្យ ដោយ​មាន​២​គូ​ត្រូវ​លេង​នៅ​ទី​នោះ ​គឺ​ណាហ្គាវើល​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​អង្គរ​ថាយហ្គ័រ​ ប៉ះ​ក្រសួង​ការពារ​ជាតិ។ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា កាល​វិភាគ​នេះ ត្រូវ​ផ្លាស់​ប្តូរ​វិញ ​ព្រោះ​ថា​ខាង AFC ​ដែល​ត្រូវ​រៀប​ចំ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៦​ខែ​មីនា​ឆ្នាំ​២០១៨​រវាង​បឹង​កេត ​និង​ Home United ​នោះ ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​មុន​ការ​ប្រកួត​មក​ដល់​២​ថ្ងៃ​ឡើយ។

នេះ​មាន​ន័យ​ថា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​២​ប្រកួត ត្រូវ​ផ្លាស់​ប្ដូរ​ទីលាន​​វិញ ​ដោយ​ក្រុម​ណាហ្គាវើល​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ ត្រូវ​ទៅ​លេង​នៅ​កីឡដ្ឋាន​របស់​អាស៊ីអឺរ៉ុប វេលា​ម៉ោង​៣​រ​សៀល​និង​ក្រុម​អង្គរ​ថាយហ្គ័រ​ប៉ះ​ក្រសួង​ការពារ​ជាតិ​ត្រូវ​លេង​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​ វេលា​ម៉ោង៣:៣០​នាទី​រសៀល៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;