តើ​ឧកញ៉ា​ណា​ខ្លះ ដែល​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា នៅ​អាណត្តិ​ថ្មី​នេះ?

  • 2018-03-03 07:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជី​រាយ​នាម​បេក្ខជន​ជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ដែល​ គ.ជ.ប បាន​ប្រកាស​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញ​ថា មាន​ឧកញ៉ា ជា​មហាសេដ្ឋី​នៅ​ប្រទេស​កម្ពុជា​ចំនួន​ ៤ រូប បាន​បន្ត​ជាប់ឆ្នោត ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា នៅ​អាណត្តិ​ថ្មី រយៈពេល ៦ឆ្នាំ​ត​ទៅ​ទៀត​។

លោក ម៉ុង ឫទ្ធី
ឧកញ៉ា​ទាំង ៤ រូប​នោះ គឺ​៖

ទី១- លោក​ឧកញ៉ា ឡាវ ម៉េងឃីន នៅ​មណ្ឌល​ភូមិភាគ​ទី​៣ (ខេត្ត​កណ្តាល)

ទី​២- លោក​ឧកញ៉ា កុក អាន នៅ​មណ្ឌល​ភូមិភាគ​ទី​៥ (ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប​)

ទី៣- លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​មណ្ឌល​ភូមិភាគ​ទី​៧ (​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​)

និង​ទី៤-លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅ​មណ្ឌល​ភូមិភាគ​ទី​៧ (ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ)។

លោក លី យ៉ុងផាត់

សូម​រំឭក​ថា លោក​ឧកញ៉ា​ទាំង ៤ រូប ដែល​ជា​មហាសេដ្ឋី​នៅ​ប្រទេស​កម្ពុជា ក៏​បាន​ជាប់ឆ្នោត ធ្វើជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ រយៈ​ពេល ៦​ឆ្នាំ ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ​២០១៨ ​នេះ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;