តម្លៃ Galaxy S9/S9+ នៅ​ខ្មែរ និង​បរទេស ខុសគ្នា​ច្រើន​ប៉ុណ្ណា​?

  • 2018-03-03 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្សិលមិញ​ ក្រុមហ៊ុន​ Samsung ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ចេញ​តម្លៃ​លក់​ Galaxy S9/S9+ ដែល​ទើប​តែ​បាន​បង្ហាញ​វត្តមាន​នៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​កន្លង​ទៅ។

ផ្អែក​តាម​ក្រុមហ៊ុន​ដដែល​បង្ហាញ​ថា​ Galaxy S9 មាន​ទំហំ​ ១២៨ GB មាន​តម្លៃ​ ៨៥៩ ដុល្លារ និង​ Galaxy S9+ ទំហំ​ ១២៨ GB មាន​តម្លៃ​ ៩៤៩ ដុល្លារ ហើយ​ទំហំ​ ២៥៦ GB មាន​តម្លៃ​ ៩៩៩ ដុល្លារ ។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ Galaxy S9/S9+ លើ​ទីផ្សារ​បរទេស ៖

  • សហរដ្ឋអាមេរិក ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ ៧២០ ដុល្លារ និង S9+ ទំហំ​ ៦៤ GB តម្លៃ​ ៨៤០ ដុល្លារ (មិនទាន់​គិត​ពន្ធ)

  • ចក្រភព​អង់គ្លេស ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល ១ ០៤០ ដុល្លារ និង S9+ ទំហំ​ ១២៨ GB តម្លៃ​ប្រហែល ១ ២០០ ដុល្លារ

  • បារាំង ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ០៦០ ដុល្លារ និង S9+ ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ១៨៣ ដុល្លារ

  • ចិន ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ៩៧២ ដុល្លារ និង S9+ ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ១១០ ដុល្លារ

  • អ៊ីតាលី ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ១០៩ ដុល្លារ, S9+ ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ២៣៣ ដុល្លារ និង S9+ ទំហំ​ ២៥៦ GB តម្លៃ​ប្រហែល​ ១ ៣៥៣ ដុល្លារ

  • វៀតណាម ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ៨៧៩ ដុល្លារ និង S9+ ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ០៣៣ ដុល្លារ​

  • ថៃ ៖ S9 ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ៨៨៧ ដុល្លារ, S9+ ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ១ ០១៤ ដុល្លារ, S9+ ទំហំ​ ១២៨ GBតម្លៃ​ប្រហែល​ ១ ០៧៨ ដុល្លារ និង S9+ ទំហំ​ ២៥៦ GB តម្លៃ​ប្រហែល​ ១ ២០៥ ដុល្លារ៕

ប្រភព៖ PhoneArena | Thegioididong​​​ | Samsung ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;