ក្រុមហ៊ុន Hyundai ប្រើ​មនុស្ស​យន្ត​ផលិត​កប៉ាល់​ជាលើក​ដំបូង

  • 2018-03-04 04:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hyundai បាន​ប្រកាស​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ខ្លួន​នឹង​ប្រើប្រាស់​មនុស្ស​យន្ត​ក្នុងការ​ផលិត​កប៉ាល់​ជាលើក​ដំបូង ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ការ​ចំណាយ។ ការ​ប្រកាស​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ធ្វើការ​សាកល្បង​ប្រព័ន្ធ​មនុស្ស​យន្ត នៅ​កំពង់ផែ​ក្រុង Ulsan ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ​ពី​ក្រុង​សេអ៊ូល។

ក្រុមហ៊ុន​បញ្ជាក់​ថា ប្រព័ន្ធ​នេះ គឺ​ផ្អែកលើ​បណ្តាញ​តភ្ជាប់​ឧបករណ៍​ដើម្បី​ទទួល​បាន​ទិន្ន័យ (Internet of Things) និង​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិ ហើយ​នឹង​ត្រូវ​បំពាក់​ជាមួយ​ប្រព័ន្ធ​កម្តៅ​។ Hyundai ក៏គ្រោងនឹង​បន្ថែម​បច្ចេកវិទ្យា AI និង​បច្ចេកវិទ្យា​ទំនើបៗ​ផ្សេងៗ​ទៀត ចូលក្នុង​ឧស្សាហកម្ម​នេះ​នាពេល​អនាគត​ផងដែរ។

ក្រុមហ៊ុន​នេះ​អះអាង​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​មនុស្ស​យន្ត នឹង​បង្កើន​ផលិតភាព ៣​ដង និងមាន​គុណភាព​ជាង បើ​ប្រៀបធៀប​នឹង​ការ​ផលិត​កប៉ាល់​ធ្វើឡើង​ដោយ​មនុស្ស ហើយ​រំពឹង​ថា នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ដល់​ជិត ២០០លាន​ដុល្លារ ក្នុង​រយៈពេល​ពី ១០ ទៅ ២០ឆ្នាំ​ខាងមុខ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;