បឹងកេត បំបាក់​ក្រុម​ជើងខ្លាំង​សិង្ហបុរី យក ៣ពិន្ទុ​លើក​ដំបូង​ក្នុង​ពាន AFC Cup

  • 2018-03-06 13:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបឹងកេត របស់​កម្ពុជា បាន​យក​ឈ្នះ​ក្រុម Home United របស់​សិង្ហបុរី ដោយ​លទ្ធផល ៣-២ ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល F នៃ​ពាន​រង្វាន់​លំដាប់​ទី២ ទ្វីប​អាស៊ី AFC Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​រាត្រី​ថ្ងៃ៦ មីនា​នេះ។

នៅ​ក្នុង​ការ​ប្រកួត​នេះ ក្រុម​ភ្ញៀវ Home United បាន​បំបែក​ពងមាន់​តាំង​ពី​២នាទី​ដើម​តង់​ទី១ ដោយ​កីឡាករ Song Ui-Young ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត សង​វិញ ៣គ្រាប់​ផ្ទួន​ៗ ដោយ​កីឡាករ​ប្រេស៊ីល Maycon ២គ្រាប់ (នាទី១១ និង ៤១) កីឡាករ​នីហ្សេរីយ៉ា Gbenga ១គ្រាប់ (នាទី ១៣)។ ឈាន​ចូល​តង់​ទី២ នាទី ៦៧ Home United បានស៊ុត​តាម​ប៉ើកៗ​ពីក្រោយ​វិញ ដោយ​កីឡាករ Abdul Hameed ប៉ុន្តែ​មិន​អាច​តាម​ស្មើ​បាន​នោះទេ។

នេះ​ជា​ប្រកួត​ទី៣ សម្រាប់​ក្រុម​ទាំង២។ ៣ប្រកួត​របស់​ Home United គឺ ឈ្នះ ១ ស្មើ១ ចាញ់១ ចំណែក​បឹងកេត ឈ្នះ១ និងចាញ់ ២៕

ក្រុមបឹងកេត
ក្រុម Home United

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;