ថ្ងៃ​នេះ ជា​ខួប​៤ឆ្នាំ នៃ​រឿង​អាថ៌កំបាំង​របស់​ជើង​ហោះហើរ MH370

  • 2018-03-08 07:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែ​មីនា ឆ្នាំ​២០១៨ ដែល​ត្រូវ​ជា​ទិវា​សិទ្ធិ​នារី គឺ​ជា​ថ្ងៃ​ដែល​ជើង​ហោះហើរ MH370 របស់​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន យ៉ាង​អាថ៌កំបាំង អស់​រយៈ​ពេល ៤​ឆ្នាំ​គត់ នៅ​ប៉ែក​ខាងត្បូង នៃ​មហាសមុទ្រ​ឥណ្ឌា។

ជើង​ហោះហើរ MH370 ដែល​បាន​ផ្ទុក​មនុស្ស​ចំនួន ២៣៩​នាក់ បាន​បាត់​ចេញ​ពី​រ៉ាដា​ចាប់ ពេល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី៨ ​ខែ​មីនា ឆ្នាំ​២០១៤។

ដើម​ឆ្នាំ​នេះ ការ​រុករក​របស់​ក្រុមហ៊ុន​អាមេរិក មិន​បាន​ចេញ​ជា​ផ្លែផ្កា​អ្វី​ឡើយ បន្ទាប់ពី​រុករក​ជាង ១៦ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​យល់ព្រម​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ក្រុមហ៊ុន Ocean Infinity Limited ប្រសិនបើ​អាច​រកឃើញ​សព​យន្តហោះ​ដែល​បាន​បាត់​ខ្លួន ក្នុង​រយៈ​ពេល ៩០​ថ្ងៃ។

ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី និង ចិន បាន​ផ្អាក​ការ​រុករក​នេះ កាលពី​ខែ​មករា ឆ្នាំ​ទៅ។ មក​ទល់​ពេល​នេះ គេ​បាន​រក​ឃើញ​បំណែក ៣ ដែល​ត្រូវ​បាន​សន្មត​ថា​ជា​បំណែក​របស់ MH370 ក្នុង​នោះ​ក៏​មាន​បំណែក​ស្លាប​យន្តហោះ ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;