ស្ដេច​ប្រដាល់​ហ្វីលីពីន ប៉ាក់គីអៅ នឹង​ឡើង​សង្វៀន​ម្ដង​ទៀត នា​ពាក់​កណ្ដាល​ឆ្នាំ​២០១៨

  • 2018-03-09 01:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ាក់គីអៅ នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​ម្ចាស់​ពាន​រង្វាន់ WBA គឺ​កីឡាករ​ប្រដាល់ Lucas Matthysse នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ប៉ាក់គីអៅ
ស្ដេច​ប្រដាល់​ហ្វីលពីន ប៉ាក់គីអៅ បាន​និយាយ​ថា៖ "ខ្ញុំ​ចូលចិត្ត​ស្ទីល​វ៉ៃ​ដ៏​ឆេវឆៅ​របស់​គាត់ (Matthysse)។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន ហើយ​ចង់​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ។ ក្រៅ​ពី​នេះ Matthysse មិន​មែន​ជា​អ្នក​ប្រដាល់​ដែល​លេង​ខូច​គេ​នោះ​ទេ ហើយ​ខ្ញុំ​ពិត​ជា​គោរព​គាត់​ត្រង់​ចំណុច​នេះ"។

សូម​រំលឹក​ថា ប៉ាក់គីអៅ បាន​ឡើង​សង្វៀន​ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧។ កាល​នោះ លោក​បាន​ប្រកួត​ចាញ់​កីឡាករ Jeff Horn ដោយ​ពិន្ទុ នៅ​ក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី៕

Lucas Matthysse

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;