ថៃ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ថ្មី ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​​ស្ដេចបច្ចុប្បន្ន

  • 2018-03-09 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ​ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​នូវ​រូបិយប័ណ្ណ​ថ្មី​ជា​លើក​ដំបូង ដែល​រំលេច​នូវ​ព្រះ​ឆាយាល័ក្ខណ៍​ស្ដេច​ថ្មី​គឺ​ព្រះ​បាទ មហា​វិច្ឆិរ៉ាឡុង​កន ឬ​ស្តេច​រាមាទី ១០ នៃ​ព្រះរាជាណាចក្រ​ថៃ នា​ថ្ងៃទី ០៦ មេសា​ខាង​មុខ​។ នេះ​បើ​តាម​លោក​ Veerathai Santipraphob លោក​ទេសាភិបាល​នៃ​ធនាគារ​ជាតិ​ថៃ​ បាន​ប្រកាស​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ​០៨​ មីនា​ម្សិលមិញ។​​

ព្រះ​ឆាយាល័ក្ខណ៍​ស្ដេច​ថ្មី​ នឹង​រំលេច​លើ​ផ្ទៃ​ខាងមុខ​ក្រដាស​ប្រាក់​ចំនួន ៣ ​គឺ ក្រដាស​ប្រាក់​ ២០ បាត ៥០បាត​ និង​ ១០០បាត។

សូម​ជម្រាប​ថា ក្រដាស​ប្រាក់​ ២ ផ្សេង​ទៀត​រួម​មាន​ ៥០០ ​និង​ ១០០០​បាត​​ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ ដែល​ជា​ថ្ងៃ​ចម្រើន​ព្រះជន្មាយុ​របស់​ព្រះបាទ វិច្ឆិរ៉ាឡុងកន តែ​ម្ដង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;