ដឹង​​ពី​ខេត្ត​ដែល​ត្រូវ​រៀបចំ​បុណ្យ​ទន្លេ នៅ​ឆ្នាំក្រោយ​ហើយ

  • 2018-03-11 01:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា បុណ្យ​ទន្លេ​លើក​ទី៥ នៅឆ្នាំ​២០១៩ នឹង​ត្រូវ​ធ្វើឡើង​នៅខេត្ត​កំពង់​ឆ្នាំង​ដែល​ជា​ខេត្ត​១​នៅ​ជាប់​ទន្លេ​សាប។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​សម្តេច បាន​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​លើកទី៤ នៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០១៨។

សម្តេច ហ៊ុន សែន ក្នុងពិធីបើកបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ខេត្ត​ផ្សេងៗ​ទៀត ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ ដើម្បី​ត្រៀមខ្លួន​ទទួល​រៀបចំ​បុណ្យ​ទន្លេ​នាឆ្នាំ​បន្ត​បន្ទាប់​ទៀត។ សម្តេច​បន្ត​ថា កម្ពុជា​មាន​ខេត្ត​ជាច្រើន​នៅតាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់ ហើយ​ទន្លេ​ទាំងអស់​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹង​នេះ ​ប្រមុខ​រាជ​រដ្ឋាភិបាល ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នីមួយៗ​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់ និង​ថែរក្សា​ចំពោះ​ទន្លេ ជាពិសេស​ខេត្ត​ណា​ដែលមាន​ទន្លេ ឬ​បឹងបួរ​ គឺ​ត្រូវតែ​ចូលរួម​ថែរក្សា ការពារ​កុំឲ្យ​មាន​ករណី​បាក់​ច្រាំង​ទន្លេ​ជាដើម។

គួរ​បញ្ជាក់​ថា ខេត្ត​ដែល​ធ្លាប់​រៀបចំ​បុណ្យ​ទន្លេ​រួមមាន ខេត្ត​កំពង់ចាម ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កណ្តាល​ដែល​កំពុង​តែ​រៀបចំ​ពិធី​បុណ្យ​នេះ។

ពីធី​បុណ្យ​ទន្លេ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​តភ្ជាប់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ​លើឆាក​អន្តរជាតិ។ បន្ថែម​ពីនេះ ក៏ផ្ដោត​លើការ​បង្កើត​ផលិតផល​ថ្មីៗ​ឲ្យបាន​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត និងបាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;