ចិន​ ផលិត​អាវក្រោះបំបាំង​កាយ​ បំពាក់លើយន្តហោះចម្បាំង

  • 2018-03-13 10:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ​ពិសោធ​មួយរបស់ប្រទេស ចិន បាន​ផលិត​នូវ “​កំពូល​វត្ថុ​ធាតុ​” ​មួយ​ប្រភេទ​ ដែល​អាច​ធ្វើ​ឲ្យ​យន្តហោះ​បំបាំង​កាយ​បាន។ នេះ​បើ​តាម​របាយការណ៍​របស់​ទូរទស្សន៍ CCTV​ បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។

ទោះ​ជា​យ៉ាង​ណា​ក្តី ស្ថានីយ​នេះ មិន​បាន​ពន្យល់​ទេ​ថា តើ​វត្ថុ​ដែល​ខ្លួន​បាន​ផលិត​នេះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ តែ​វា​ ត្រូវ​កាសែតក្នុងស្រុកមួយទម្លាយថា នឹង​ត្រូវ​យក​ទៅ​បំពាក់លើ​យន្តហោះ​សង្គ្រាម​ ជា​ពិសេស​យន្តហោះ​ចម្បាំង​ប្រភេទ ​J-20។

គួរ​បញ្ជាក់​ថា ស្ថានីយ​ពិសោធ​នេះ មាន​ឈ្មោះ​ថា State Key Laboratory of Metamaterial Electromagnetic Modulation Technology ដែល​ត្រូវ​​បាន​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​ចិន និង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១១

តើ​អ្វី​ដែល​ចិន​ហៅថា “​កំពូល​វត្ថុ​ធាតុ​”?

​កំពូល​វត្ថុ​ធាតុ​នេះ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា Metamaterial ដែល​ជា​ប្រភេទ​វត្ថុ​ធាតុ​ថ្មី​សម្រាប់​ផលិត​ដែក​យន្តហោះ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ខុស​ពី​ដែក​ធម្មតា​។​ វត្ថុ​ធាតុ​ប្រភេទ​នេះ​ អាច​ជះ​ផ្លាត​វិទ្យុ​សកម្ម​ដូច​ជា ពន្លឺ​ដែល​អាច​មើល​ឃើញ​ជាដើម។ ដូច្នេះ​មាន​ន័យ​ថា វា អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​អាវ​ក្រោះ​ការពារ​យន្តហោះ​ ដែលអាចគេចផុតពីការចាប់របស់​ប្រព័ន្ធ​រ៉ា​ដា​បាន៕

យន្តហោះ​ចម្បាំង​ប្រភេទ ​J-20

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;