តាក់ស៊ី​​អាកាស​ ដែល​គ្មាន​មនុស្ស​បើក​ ត្រូវ​ដាក់​ឲ្យ​ហោះហើរ​សាកល្បង​​​​​នៅ​ប្រទេស​មួយ

  • 2018-03-14 10:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​តាក់ស៊ី​គ្មាន​មនុស្ស​បើក កំពុង​ត្រូវ​បាន​សាក​ល្បង​ នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​លោក Larry Page សហ​ស្ថាបនិក​ Google ។

​និយ័តករ​របស់​នូ​វែ​ល​សេ​ឡង់​ កាលពី​ថ្ងៃ​ទី​ ១៣​ មីនា​ បាន​សម្រេច​អនុម័ត​គម្រោង​សម្រាប់​ក្រុមហ៊ុន Kitty Hawk របស់​លោក Larry Page ដើម្បី​ផលិត និង​សាកល្បង​យន្តហោះ​តាក់ស៊ី​ នា​ពេល​អនាគត​។

យន្ត​ហោះ​តាក់ស៊ី​​នេះ ​មាន​ឈ្មោះ​ថា​ Cora ដែល​ជា​យន្តហោះ​ប្រើប្រាស់​នូវ​ថាមពល​អគ្គិសនី ​ដើម្បី​ដំណើរ​ការ​។​ លក្ខណៈ​ពិសេស​របស់​វា ​គឺ​មាន​ស្លាប​ចក្រ​តូចៗ​ជាច្រើន ជា​ហេ​តុ​ធ្វើ​ឱ្យ​ យន្ត​ហោះ​នេះ​មាន​សមត្ថភាព​ហោះ​ឡើង​ និង​ចុះចត​ បាន​យ៉ាង​ងាយ​ក្នុង​ទម្រង់​បញ្ឈរ​ ដូច​ឧទ្ធម្ភាគចក្រ​ដែរ​។​

យ៉ាង​ណា​មិញ ​ក្រុម​អ្នក​អភិវឌ្ឍ បាន​និយាយ​ថា ដោយ​ហេតុ​ថា តាក់​ស៊ី​លើ​អាកាស​នេះ​ មាន​សំឡេង​​ស្ងាត់​ល្អ។ ដូច្នេះ​ហើយ ​គេ​អាច​យក​យន្ត​ហោះ​​នេះ​ ទៅ​ដឹក​អ្នកដំណើរ​​ក្នុង​ទីក្រុង​បាន​ ដោយ​ប្រើប្រាស់​ដំបូល​ផ្ទះ​ និង​ចំណត​ឡាន ធ្វើ​ជា​កន្លែង​ចុះ​ចត​ក៏​បាន​ដែរ​។​

នៅ​ក្នុង​ការ​សាកល្បង​ ក្រុមហ៊ុន​ បាន​ប្រើ​ប្រាស់​កុំព្យូទ័រ​ចំនួន ៣ ដើម្បី​ធ្វើ​ការ​កំណត់​ផ្លូវ​ហោះ​រហើរ​របស់​តាក់​ស៊ី​នេះ​។ ជា​ពិសេស វា អាច​បើក​ឆ័ត្រ​យោង​បាន​ ប្រសិន​បើ​មាន​រឿង​មិន​ប្រក្រតី​ កើតឡើង​ទៀត​ផង។

សូម​ជម្រាប​ថា តាក់​ស៊ី​លើ​អាកាស​នេះ ត្រូវ​បាន​គេ​ស្គាល់​ពី​មុន​ថា Zee Aero។ យន្តហោះ​នេះ អាច​ហោះ​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ និង​ហោះ​ដល់​រយៈ​កម្ពស់ ៩០០ ម៉ែត្រ។ ជា​ពិសេស​អាច​ហោះ​បាន​ក្នុង​ល្បឿន​ដល់​ទៅ ១៥០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ២ នាក់៕

សូមទស្សនាវិដេអូ៖

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;