បឹងកេត​របូត​១៩​គ្រាប់​នៅ AFC Cup ក្រោយ​ចាញ់ Home Utd ៦-០ មុន​នេះ​បន្តិច

  • 2018-03-14 13:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​បឹងកេត នៅ​យប់​ថ្ងៃទី​១៤ មីនា​នេះ បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Home Unitd របស់​សិង្ហបុរី ដោយ​លទ្ធផល ៦-០ ក្នុង​ការ​ប្រកួត​ទី៤ វគ្គ​សន្សំ​ពិន្ទុ ពូល F ពាន​រង្វាន់ 2018 AFC Cup។ លទ្ធផល​នេះ ធ្វើឲ្យ​បឹងកេត​របូត​គ្រាប់​បាល់​ច្រើន​ជាងគេ ចំនួន ១៩​គ្រាប់ និង​ស៊ុត​ចូល​គេ​វិញ​ ៤គ្រាប់​ នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដោយ​គិត​មក​ទល់​ពេល​នេះ។

បឹង​កេត ទទួល​បាន​កាត​ក្រហម​មួយ ដោយ Ajayi Gbenga Samuel នៅ​នាទី៨១។

សកម្មភាពជួបគ្នារវាងបឹងកេត និង Home United នាពេលកន្លងទៅ
ឆ្លង​កាត់ ៤​ប្រកួត បឹងកេត​នៅ​តែ​ស្ថិត​នៅ​បាត​តារាង មាន ៣​ពិន្ទុ ខណៈ Home Utd រក្សា​ចំណាត់​ថ្នាក់​ទី២​របស់​ខ្លួន​ដដែល មាន ៧​ពិន្ទុ។ រីឯ​ក្រុម Ceres បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ដោយ​មាន ១០​ពិន្ទុ បន្ទាប់ពី​យក​ឈ្នះ​ក្រុម Shan United អម្បាញ់មិញ​ដូចគ្នា​ដោយ​លទ្ធផល ០-១៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;