Alibaba ពង្រីក​ទំហំ​វិនិយោគ​ទ្វេ​ដង នៅ​អាស៊ី​អាគ្នេយ៍

  • 2018-03-19 10:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​លក់​ផលិតផល​អនឡាញ​របស់​ចិន Alibaba បាន​និយាយ​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា​នេះ​ថា ខ្លួន​នឹង​តែងតាំង​អ្នក​ទទួល​បន្ទុក​ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ម្នាក់ និង​បន្ថែម​ទឹកប្រាក់​វិនិយោគ​ចំនួន ២ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត​។

ក្រុមហ៊ុន Lazada ដែល Alibaba មាន​ចំណែក​ភាគហ៊ុន​ចំនួន ៨៣​ភាគរយ
អ្នក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​នោះ នឹង​ត្រូវ​ដឹកនាំ​ក្រុមហ៊ុន Lazada ដែល Alibaba មាន​ចំណែក​ភាគហ៊ុន​ចំនួន ៨៣​ភាគរយ។ បច្ចុប្បន្ន Lazada កំពុង​ប្រតិបត្តិការ​នៅ ៦​ប្រទេស គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។ ក្រុមហ៊ុន​នេះ​មាន​អតិថិជន​ប្រហែល ៥៦០ លាន​នាក់​។

សូម​បញ្ជាក់​ថា Alibaba បាន​បោះ​ទុន​វិនិយោគ​ចំនួន ២ពាន់​លាន​ដុល្លារ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;